Wednesday, June 12, 2013

បណ្តាញ​​សហគម​ន៏ អំពាវ​នាវ​​ឲ្យ​​រដ្ឋាភិបាល​​ដោះ​លែង​​សកម្ម​ជន​​សិទ្ធិ​មនុស្ស ដីធ្លី និង​​ធន​ធាន​ធម្ម​ជាតិ​

​ដោយ ដួង សុខា ថ្ងៃពុធ ទី12 មិថុនា ឆ្នាំ2013 ម៉ោង08:20
បណ្តាញ​កសាង​សន្តិភាព​សហគមន៍  ប្រមាណ​​ជា 8០០​​នាក់ មក​ពី ២៤ រាជធានី​​-ខេត្ត​​-​ក្រុង នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ប្រមូល​ផ្តុំ​គ្នា នៅ​មុខ​ក្រសួង​​យុត្តិ​ធម៌ ​​ដាក់​ញត្តិ​​ជូន​​ក្រសួង​​យុត្តិធម៌ រដ្ឋ​សភា និង​ឧត្តម​​ក្រុម​ប្រឹក្សា​​នៃ​​អង្គចៅក្រម​ ទាម​ទារ​ឲ្យ​ដោះ​លែង​​សកម្ម​ជន​សិទ្ធិ​មនុស្ស ដីធ្លី និង​ធន​ធាន​ធម្ម​ជាតិ​។​
លោក​ កែវ រតនៈ​ អ្នក​យក​ព័ត៌មាន​របស់​សំឡេង​ប្រជា​ធិបតេយ្យ ដែល​បាន​តាម​ដាន​ព័ត៌មាន​នេះ បាន​ឲ្យ​ដឹង​ថា ប្រជា​សហគមន៍​ដែល​បាន​មក​ដាក់​ញត្តិ​នេះ បាន​ចង​ក្រណាត់​ក្រហម​នៅ​លើ​ក្បាល កាន់​បដា និង​មាន​កាន់​រូប​ថត​សកម្ម​ជន​ដីធ្លី​តំបន់​បឹង​កក់​អ្នក​ស្រី យ៉ោម បុប្ផា​ ផង​ដែរ។ លោក កែវ រតនៈ បន្ត​ថា គោលបំណង​នៃ​ការ​ដាក់​​ញត្តិ គឺ​ស្នើ​សុំ​ឲ្យ​ក្រសួង​យុត្តិ​ធម៌ រដ្ឋសភា និង​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម អន្តរាគមន៍​ឲ្យ​មានកា​រ​​ដោះលែង បញ្ឈប់​ការ​ចោទ​ប្រកាន់ និង​បញ្ឈប់​​ការ​តាម​ចាប់ខ្លួន​សហគមន៍​ដី​ធ្លី ធន​ធាន​ធម្ម​ជាតិ លំនៅឋាន និង​​អ្នក​ការ​ពារ​​សិទ្ធិ​មនុស្ស ឲ្យ​មាន​សេរី​ភាព​​​ឡើង​វិញ​។
​បណ្តាញ​កសាង​សន្តិភាព​សហគមន៍ ក៏​​ស្នើ​ឲ្យ​ស្ថាប័ន​ទាំងនេះ​ ចាត់វិធានកា​រណ៍​តាម​ច្បាប់​​ចំពោះ​មន្ត្រី​តុលាការ ដែល​បាន​ប្រព្រឹត្ត​អំពើ​​​ពុក​រលួយ និង​ប្រព្រឹត្ត​ផ្ទុយ​ពី​វិជ្ជាជីវៈ​របស់​ខ្លួន​។​
បើតាម​សេចក្តី​​ប្រកាស​​​ព័ត៌​​មានរបស់​បណ្តាញ​កសាង​សន្តិ​ភាព​សហ​គមន៍ កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​ឲ្យ​ដឹង​ថា​ រយៈពេល ៥​ឆ្នាំ​​ចុង​​ក្រោយ​​​នេះ អ្នកការពារ​សិទ្ធិ​មនុស្ស ដីធ្លី ធនធាន​​ធម្មជាតិ និង​​លំនៅ​ឋាន​ជា​ច្រើន បាន​​ទទួល​​នូវ​​ការ​គំរាម​កំហែង​​ពី​ប្រព័ន្ធ​តុលាការ តាមរយៈ​ការ​ចាប់​ខ្លួន ការ​ចោទ​ប្រកាន់​​ដោយ​​បំភ្លៃ​​រឿង​ក្តី​​ទៅ​​ជា​​បទ​ល្មើស​ផ្សេងៗ ដូចជា បទល្មើស​ព្រហ្មទណ្ឌ ញុះញង់ ឆបោក និង​ការរំលោភ​កម្មសិទ្ធិឯកជន ជាដើម​។
​បណ្តាញ​​កសាង​សន្តិភាព​សហគមន៍ យល់ថា ការចោទប្រកាន់​ទាំងនេះ ខុស​ពី​ការ​ពិត ហើយ​លើសពីនេះ​ទៀត សកម្មជន​ការ​ពារ​​​ធន​​ធាន​​​ធម្មជាតិ និង​សិទ្ធិមនុស្ស​មួយចំនួន​ត្រូវបាន​គេ​ធ្វើឃាដ ដោយ​មិន​បាន​ធ្វើការ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ពួកគេ​ឡើយ​។ ការ​​ចា​ប់ខ្លួន ចោទប្រកាន់​ទៅ​​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស ដីធ្លី ធនធានធម្មជាតិ លំនៅដ្ឋាន នៅតែ​កើតមាន​ជា​បន្តបន្ទាប់​រហូត​មក​​​ដល់​​ពេល​នេះ មាន​ចំនួន​ជាង ៤០០​នាក់ ហើយ​អាច​នៅ​មាន​មួយ​ចំនួន​ផ្សេងទៀត​៕​

Monday, June 10, 2013

សហគមន៍​​បឹង​កក់​​ដាក់​​ញត្តិ​​សកម្មជន​​សិទ្ធិ​មនុស្ស​​មក​​ពី​​៤០​​ប្រទេស ដើម្បី​រក​​អន្តរាគមន៍​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា

តំណាង​សហគមន៍​បឹងកក់ ជិត​២០​នាក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ យក​ញត្តិ​របស់​សកម្មជន​សិទ្ធិ​មនុស្ស​​ចំនួន​៤០​ប្រទេស ដែល​ជំរុញ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា ទៅ​ដាក់​នៅ​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​៤​។
​ញត្តិ​នេះ នឹង​ត្រូវ​ដាក់​ទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង​​យុត្តិ​ធម៌ សាលា​​​ឧទ្ធរណ៍ និង​រដ្ឋសភា ដើម្បីឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងនេះ​អន្តរា​គមន៍ ដោះលែង​តំណាង​សហគមន៍​របស់​ពួក​គេ អ្នកស្រី យ៉ោម បុប្ផា​។ ញត្តិ​​ដែល​ចុះហត្ថលេខា​ដោយ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ជាង​១០០​នាក់ មកពី​៤០​ប្រទេស ឲ្យដឹងថា ការចាប់ខ្លួន​ស្ត្រី​សកម្មជន​ដីធ្លី​រូបនេះ បង្ហាញ​ថា ​រដ្ឋាភិបាល​កំពុង​បំបា​ក់​ស្មារតី​​ប្រជា​សហគមន៍​​មិនឲ្យ​ធ្វើ​សកម្មភាព​​ក្នុងការត​វ៉ារឿង​ដីធ្លី​របស់​​ខ្លួន​។ ញត្តិ​របស់​សកម្មជន​សិទ្ធិ​មនុស្ស​ទាំងនោះ ទាមទារ​ឲ្យ​រដ្ឋាភិបាល​​កម្ពុជា​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ​។

នៅ​ម៉ោង​ជិត​១០​ព្រឹក​នេះ ពួកគាត់​បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ តែ​មុនពេល​ចូល​ដាក់ មន្ត្រី​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​មិន​​ព្រម​​ឲ្យ​​ពួក​​គាត់​ចូល​ទៅ​ខាង​ក្នុង​ទេ។
​តំណាង​សហគមន៍​បឹងកក់ អ្នកស្រី គង់ ចន្ថា ប្រាប់​អ្នកយក​ព័ត៌មាន​នៅខាងមុខ​ទីស្តីការគណៈរដ្ឋមន្ត្រី​ថា នៅថ្ងៃនេះ អ្វី​​ដែល​សំខាន់​​គឺ​ពួកគាត់​ចង់​ឲ្យ​ស្ថាប័ន​ទាំងនោះ​ដឹងថា សូម្បី​តែ​អន្តរជាតិ​ក៏​គាំទ្រ​ឲ្យមាន​ការ​ដោះ​លែង​​អ្នក​ស្រី យ៉ោម បុប្ផា​ ដែរ​ដោយ​សារ​​​គាត់​មិន​មាន​ទោស​ដូច​ការចោទប្រកាន់​នោះ​ទេ​ ៖ “​ខ្ញុំ​មក​ពឹង​នេះ ខ្ញុំ​មិនមែន​ឲ្យ​គាត់​នេះ ដោះលែង​អ្នកស្រី យោ​ម បុប្ផា​ទេ តែ​គាត់​ស្ថាប័ន​រដ្ឋ​ទាំងមូល​មួយ​នេះ តើ​គាត់​ទទួល​ដឹងលឺ​ដោយ​ប្រជាពលរដ្ឋ ឲ្យ​ប្រជាពលរដ្ឋ​ពឹងផ្អែក​មក​ពួកគាត់ គាត់​ក៏​សហការគ្នា និង​ចាប់ដៃគ្នា​ដើម្បី​សំនូមពរ​ទៅ​តុលាការ ដើម្បី​ឲ្យ​ដោះលែង ដើម្បី​ឲ្យ​យក​ប្រព័ន្ធ​តុលាការម​ក​គាប់សង្កត់ ប្រជាពលរដ្ឋ ប្រសិន​ស្ថាប័ន​គាត់​មិន​ទទួល​ដឹងលឺ អ៊ីចឹង​បណ្តោយ​ឲ្យ​តុលាការ បាន​ដៃ​តុលាការ ទៅ​ចាប់​ប្រជាពលរដ្ឋ​ដែល​គ្មាន​កំហុស យកទៅ​ដាក់​ពន្ធនាគារ មិនចេះចប់ មិនចេះ​ហើយចឹង​”​។​
​ស្តាប់សំឡេង៖    
អគ្គនាយករង​ផ្នែក​រដ្ឋបាល​នៃ​ក្រសួង​យុត្តិធម៌ លោក សំ ប្រជាមានិត មានប្រសាសន៍ថា លោក​មិន​ទាន់​ទទួល​ញត្តិ​នៅឡើយ​ទេ តែ​​ក្រសួង​និង​ពិចារណា​បន្ទាប់ពី​ទទួលបាន​ញត្តិ​នេះ​។​
ការដាក់​ញត្តិ​ស្វែងរក​អន្តរាគមន៍​ជា​ថ្មី​ទៀត​នេះ ធ្វើឡើង​បន្ទាប់​ពី​សាលា​ឧទ្ធរណ៍ កាលពី​ថ្ងៃ​ទី​៥ ខែ​មិថុនា​នេះ បើក​សវនាការ​លើ​បណ្តឹង​​ទាស់​របស់​អ្នកស្រី​យ៉ោម បុប្ផា និង​ស្វាមី​។ សាលាឧទ្ធរណ៍ នឹង​បន្ត​សវនាការ នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា​នេះ​។​
កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១២ សកម្មជន​ដីធ្លី អ្នកស្រី​យ៉ោម បុប្ផា ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៦០​លាន​រៀល  ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា​វាយ​បុរស​អ្នករត់​ម៉ូតូឌុប​ពីរ​នាក់​ឲ្យ​របួស ៕​

កសិករ ដាក់ញត្តិទៅសភា ឲ្យជួយអន្តរាគមន៍ទម្លាក់ចោលចំណុចមួយចំនួនក្នុងច្បាប់ស្តីពីការគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្ម



ពលរដ្ឋ និង​សកម្មជន​​ប្រមាណ​​ជា​​៦០០​​នាក់ មក​ពី​សហគមន៍​ផ្សេងៗ​គ្នាទូទាំង​​ប្រទេស នៅព្រឹក​ថ្ងៃ​​សុក្រទី ០៧ ខែមិថុនា ឆ្នាំ២០១៣ ​​នេះ ជួប​ជុំគ្នា​នៅ​ខាង​មុខ​រដ្ឋសភា ដើម្បី​​ដាក់​​ញត្តិជំរុញ​​ឲ្យ​​ស្ថា​ប័ន​​មួយ​​នេះជួយ​​អន្តរាគមន៍​​ទៅ​ក្រសួង​កសិកម្ម ទម្លាក់​​ចោល​​ចំណុច​​មួយ​ចំនួន ក្នុង​សេចក្តីព្រាង​ច្បាប់ ស្តីពី​ការ​គ្រប់​គ្រង និង​​ប្រើប្រាស់​​ដី​​កសិកម្ម​។​

​ក្រុមអ្នកតវ៉ា​​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា​នេះ គឺ​ធ្វើ​ឡើង​​បន្ទាប់​ពី​​ពួកគេ​បាន​ដាក់​​ញត្តិ​​ទៅ​​ក្រសួង​​កសិកម្ម ដោយ​​មាន​​មន្ត្រី​​ក្រសួងចេញ​​មក​​ទទួល​ពីតំណាងកសិករដែលមកទាំង២៤ ខេត្ត/រាជធានី ។​

​ពួក​គេ​​លើក​ឡើង​ថា សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង និង​ប្រើ​ប្រាស់​​ដី​​កសិកម្ម នឹង​រឹតត្បិត​ចំពោះ​​ពួកគេ​។ ​អ្នកយក​ព័ត៌មាន​របស់​VOD អ្នក​នាង​​ថុល ស្រី​លក្ខណ៍ ដែល​​បាន​តាមដាន​ការតវ៉ា​នេះ ឲ្យដឹងថា រហូ​ត​មក​ដល់​​ពេលនេះ តំណាង​អ្នក​តវ៉ា​បីនាក់ ត្រូវបាន​អនុញ្ញាតឲ្យ​ចូល​ក្នុង​រដ្ឋសភា ដើម្បី​ដាក់​ញត្តិ​។​

​ការតវ៉ា​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពួកគេ បាន​បើក​​សិក្ខាសាលា​ពិគ្រោះ​​យោបល់​​ថា្នក់​​ជាតិ របស់​​សមាគម​​បណ្តាញ​​សហគមន៍​កសិករ ស្តីពី កសិករ​​នៅ​តាម​មូលដ្ឋាន ប្រ​ឈម​មុខ​បាត់បង់​សិទ្ធ​ប្រើប្រាស់​​ដី​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​០៦​ ខែមិថុនា ឆ្នាំ​២០១៣​។​

​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់​គ្រង និង​ប្រើប្រាស់​​ដី​​កសិកម្ម​​នេះ មាន​​១១​​ជំពូក និង​​៦២​​មាត្រា។ អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ថា ប្រសិន​បើ​​សេច​ក្តី​​ព្រាងច្បាប់​នេះ ត្រូវបាន​អនុម័ត លទ្ធ​ផល​​នឹង​​ធ្វើឲ្យ​​ប៉ះ​ពាល់​​ប្រជា​កសិករ​​ចំនួន ៨០​​ភាគរយ​។ សេច​ក្ដី​ព្រាង​ច្បាប់​​លើក​ទី​១ នឹង​គ្រោង​​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៤ ដែល​បាន​ចែង​ពី​ទោស​​បញ្ញត្តិ​ដល់​កម្ម​សិទ្ធិ ឬ​អ្នក​កាន់កាប់​ដីធ្លី​សម្រាប់​​ការ​ល្មើស ឬ​ខកខាន​ក្នុង​ការអនុវត្ត​​តាម​​បញ្ញត្តិ​​នៃ​​ច្បាប់​​នេះ នឹង​ត្រូវ​ប្រឈម​ជាប់ពន្ធនាគារ​ពី​១​ខែ​ទៅ​១​ឆ្នាំ និង​​ពិន័យ​ជា​ប្រាក់​​ចាប់ពី​១​លាន ដល់​​៥​លាន​រៀល​។​
​កាលពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១២ នៅក្នុង​សន្និសីទ​សារព័ត៌មាន​​មួយ ក្រុម​បណ្ដាញ​សហគមន៍​កសិករ ដែល​បណ្ដុំ​ទៅ​ដោយ​សមាគម​​ចំនួន​១៥ ធ្វើការ​លើ​វិស័យ​កសិ​កម្ម បាន​ប្រតិកម្ម ទៅ​នឹង​សេចក្ដីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង និង​ប្រើ​ប្រាស់​ដី​កសិកម្ម​៕















Wednesday, June 20, 2012

អ្នក​ស្រុក​ថ្ពង​ ខេត្ត​កំពង់​ស្ពឺ គំរាម​​ធ្វើ​​បាតុ​កម្ម​ប្រឆាំង​ក្រុម​​ហ៊ុន​លោក លី យ៉ុង​ផាត់


ប្រជាពលរដ្ឋនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ ព្រមានថា ពួក​គេ​នឹង​ធ្វើ​បាតុ​កម្ម​​​ប្រឆាំង​​ក្រុម​ហ៊ុន​ភ្នំ​​ពេញ​​​​​​ស្ករ​​​​​​​​ស រ​​បស់លោក​ លី យ៉ុង​ផាត់ បើ​ក្រុម​ហ៊ុន​នេះ មិន​ព្រម​បើក​​​ផ្លូវ​​​សាធារណៈ​​​​ឲ្យ​​​ព​​ល​​រដ្ឋ​​​​​​​​ធ្វើ​ដំ​​ណើរ​ដូច​ធម្មតា​វិញ។
លោក លីវ សារ៉ុម រស់​នៅ​ភូមិ​ក្រវៀក ឃុំយាយ​អង្គ ស្រុក​ថ្ពង ខេត្ត​កំពង់​ស្ពឺ ដែល​អះ​អាង​ថា ជា​​​តំ​​​​ណាង​ពលរដ្ឋ​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​មិថុនា​នេះ​ថា កាល​ពី​ថ្ងៃ​ពុធ ក្រុម​​​​​​​​​​​​ហ៊ុន​ស្ករ​ស របស់​លោក​ឧក​ញ្ញា​ លី យ៉ុង​​​​​ផាត់ បាន​បិ​ទ​ផ្លូវ​សា​​ធារណៈ​​មួយ​​កន្លែង ដែល​មាន​​​ទទឹង​​​​ប្រ​​ហែល​​​​​ ​​៨ម៉ែត្រ និង​មាន​បណ្តោយ​រាប់​រយ​ម៉ែត្រ ដែល​ពលរដ្ឋ​ធ្លាប់​​​​​ឆ្លង​​​​​កាត់​​​​តាំង​ពី​ដូន​​​តា​​​មក។

លោក លីវ សារ៉ុម បន្តថា ផ្លូវ​ដែល​ក្រុម​ហ៊ុន​បិទ​នោះ ជា​ផ្លូវ​សំខាន់​ស​​ម្រាប់ពលរដ្ឋរាប់​​​រយគ្រួ​​សារ​​​​ធ្វើដំណើរ​ទៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ។ លោក​ថា ​​ពួក​គាត់​កំ​​ពុង​​​​​​​សុំអន្តរា​​គមន៍​ពី​អាជ្ញាធរ​​មូល​​​​​ដ្ឋាន ​​ដើម្បី​សុំ​បើក​ផ្លូវ​នេះ​វិញ តែ​អាជ្ញា​​​ធរបែរ​ជា​​​ជំរុញ​​ឲ្យ​​​​ពល​​រដ្ឋ​​​​ចេញតស៊ូ​ម​តិ​ដោយ​​ខ្លួន​ឯង​​ទៅ​​វិញ ៖ "
VOD មិន​អាច​ទាក់​ទង​តំណាង​ក្រុម​ហ៊ុន​ស្ករ​ស របស់​លោក លី យ៉ុង​ផាត់ ​នៅ​តំបន់​នោះ​​​ដើម្បី​​​​​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។
ប្រធាន​ភូមិ​ក្រវៀក លោក ម៉ម មឿន ទទួល​ស្គាល់​ថា ក្រុម​ហ៊ុន​មួយ​នេះ​ពិត​ជា​បាន​បិ​​ទ​ផ្លូវ​​​សារណៈ​នេះ​មែន ប៉ុន្តែ​លោក​ថា​ក្រុម​ហ៊ុន​បាន​បើក​វិញ​ នៅ​ថ្ងៃ​ដដែល​បន្ទាប់​ពី​មាន​អន្តរា​​គមន៍​ពី​​​អា​​ជ្ញា​​​ធរ​​​​​​មូល​​​​​ដ្ឋាន​តាម​ទូរ​ស័ព្ទ។
ចំណែក​មេឃុំ​យាយ​អង្គ លោក  កែវ យឿន បញ្ជាក់​​ថា ​​ក្រុម​​​​ហ៊ុន​​​ពិត​ជា​បាន​​បើក​ផ្លូវ​មែន ប៉ុន្តែ​បាន​កំណត់​ម៉ោង​ចេញ​ចូល ដែល​លោក​ថា​នៅ​តែ​ជា​ផល​​លំបាក​​​ដល់​​​​​ព​​ល​​រដ្ឋ ៖ "
មន្ត្រីសម្រប​សម្រួល​នៅ​សមា​គម​អាដ​ហុក ប្រចាំ​ខេត្ត​កំពង់​ស្ពឺ លោក រ័ត្ន ថាវី មាន​​ប្រសាសន៍​ថា ការ​បិទ​ផ្លូវ​សាធារណៈ​ណា​មួយ​មិន​មាន ឯក​ភាព​ពី​មន្ត្រី​ជំនាញ ឬ​គ្មាន​ការ​​​​ដោះ​​​ដូរ​លោក​ថា ជា​រឿង​ខុស​ច្បាប់។
បើតាម​មន្ត្រី​ការ​ពារ​សិទ្ធិ​មនុស្ស​ដដែល​ បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​ស្ករ​សភ្នំ​ពេញ​នេះ បាន​ទ​ទួល​​​​ដី​​​​​សម្បទាន​សេ​ដ្ឋ​កិច្ច​ពី​រដ្ឋាភិ​បាល​ទំហំ ១០០០០​ហិកតា នៅ​ឆ្នាំ​២០១០ ដើម្បី​ដាំ​​​អំពៅ ​ហើ​យ​​ក្រោយមក កាត់​ចេញ​ខ្លះ ដោយ​​​​សារ​ប៉ះ​ពាល់​លើ​ដី​ស្រែ​ប្រជា​ពលរដ្ឋ​នៅ​តំបន់​នោះ។
កាល​ពីចុង​សប្តាហ៍​មុន​ប្រមុខ​រដ្ឋាភិបាល​ បាន​ដាក់​យុទ្ធ​សាស្ត្រ​ស្តី​ពី​កំណែ​ទំរង់​ដី​ធ្លី ដោយ​​បញ្ជា​​ឲ្យ​​​អាជ្ញាធរ​មូល​ដ្ឋាន​ចុះ​វាស់​វែង​ដី​នៅ​តំបន់​មាន​ជម្លោះ ដែល​កើត​​ចេញ​ពី​​ការ​ផ្តល់​ដី​​សម្ប​ទាន​​នេះ ជូន​ប្រជា​ពលរដ្ឋ​វិញ នឹង​បន្ថែម​ដី​​១០​ភាគ​រយ​ទៀត​ ទុក​ឲ្យ​​អាស្រ័យ​ផល៕

សាលា​រាជធានី​​ការពារ​គម្រោង​អភិវឌ្ឍន៍​​ដោយ​​ចោទ​​ថា​បឹង​កក់​ជា​ជម្រក​ឧក្រិដ្ឋ​ជន ​និង​អសន្តិ​សុខ


bkl-village-khorn
តំបន់​បឹងកក់ (រូប​ថត ញឹម សុខន)
សាលា​​រាជធានី​​​​បាន​ការពារ​​ការ​​​អភិ​វឌ្ឍ​​បឹង​​កក់​​​ ដែល​នាំ​ឲ្យ​មាន​ការ​​បណ្តេញ​​ពល​រដ្ឋ​​ចេញ​នោះ ​ដោយ​​ហៅ​តំ​បន់​នោះ​ថា​ ​​​ជា​​ជម្រ​ក​ឧក្រិដ្ឋ​​កម្ម ​អសន្តិសុខ​ ភេរវកម្ម គ្រឿង​​​ញៀ​ន ​ពេស្យាចារ​។
នៅ​ក្នុង​អត្ថបទ​​ដែល​​ចេញ​​ផ្សាយ​​លើ​​គេហ​ទំ​ព័រ​​របស់​​​សាលា​រាជធានី​​ នៅ​​ថ្ងៃ​ទី​​១៩ ខែ​​មិថុនា ​​​ឆ្នាំ​​២០១២ ​​ស្តី​ពី​​ដំ​ណើរ​​ការ​​អភិវឌ្ឍន៍​​​ទី​តាំង​​​​បឹង​កក់​ ​សាលា​រាជ​ធានីភ្នំពេញ អះ​អាង​​​ថា​​ ​បឹងក​ក់​ជា​​ទី​តាំង​​​ដែល​​​មាន​ការ​ជួល​ស្នាក់​នៅ​ពី​សំណាក់​ប្រ​ជា​ពល​រដ្ឋ​គ្រប់​ប្រ​ភេទ​​ ធ្វើ​​ឲ្យ​​ប្រែ​ក្លាយ​​តំ​បន់​​នោះ​​ទៅ​ជា​​​​អសន្តិ​សុខ ជា​ជម្រក​​នៃ​​ឧក្រិដ្ឋ​​ជន​ ក្រុម​​បង​​តូច​​បង​ធំ ហើយ​​ធ្វើ​ឲ្យ​បាត់​បង់​ប្រពៃណី​​ទំ​នៀម​​ទំលាប់ ដោយ​​​មាន​​គ្រឿង​​​ញៀន ពេស្យាចារ ចោរ​កម្ម​​ និង​ជា​តំ​បន់​មាន​កេរ្តិ៍​ឈ្មោះ​​មិន​​ល្អ​​ ក្នុង​អា​រម្មណ៍​របស់​ប្រ​ជា​ពល​​រដ្ឋ​រស់​​​នៅ​​ទីក្រុង​។
ក៏​ប៉ុន្តែ ​​ប្រ​ជា​ពល​រដ្ឋ​តំ​ណាង​ភូមិ​១ លោក​ ចាន់​ ពុទ្ធិ​ស័ក្ត ប្រាប់​ VOD ថា​ការលើក​ឡើង​​នោះ​​ ជា​ការ​បង្ហាញ​ពី​អ​សមត្ថភាព​របស់​សាលារាជធានី​ ដោ​យ​សារ​តែ​មិន​មាន​លទ្ធ​ភាព​​ក្នុង​​ការ​​ដោះ​​ស្រាយ​​ជូន​​ប្រ​ជា​​​ពល​រដ្ឋ​​​​៖​ "​​​ ជា​ការ​លើក​ឡើង​អំពី​អសមត្ថ​ភាព​របស់​​​គាត់​ទេ ដោយ​ថា​គាត់​មិន​មាន​លទ្ធ​ភាព រក​ដំណោះ​ស្រាយ​ជូន​ប្រ​ជា​ពលរដ្ឋ​ ព្យាយាម​យក​ប្រ​ជា​ពលរដ្ឋ​ជា​សត្រូវ​ ចោទ​ប្រ​ជា​ជន​ពី​នេះ​ ពី​នោះ”។
ស្តាប់សម្លេង៖  
​យ៉ាង​ណា​ក៏​ដោយ សាលារាជធានីភ្នំពេញ​​ បន្តចោទ​ថា​​​​ ​អង្គការ​ក្រៅរដ្ឋា​ភិបាល​ ជន​​បរទេស និង​ជន​​ជ្រុល​និយម​មួយ​ក្តាប់​តូច​ដែល​​និយម​គាំ​ទ្រ​សិទ្ធិ​មនុស្ស​​​​ថា​​មាន​ទម្លាប់​ចោទ​​ប្រ​កាន់​រដ្ឋាភិ​បាល និង​សា​លារាជ​ធានី​ ពី​បទ​រំ​លោភ​សិទ្ធិ​មនុស្ស​​ ដោយ​មិន​បាន​ខិត​ខំ​​ប្រឹង​​ប្រែង ​​ក្នុង​​ការ​​ស៊ើប​​អង្កេត​​ស្វែង​​​រក​​ការ​​​ពិត​។​
បទ​វិចារណកថា​​​ដដែលនេះ ​បន្ត​ថា​​ ​មានក្រុម​មនុស្ស​មួយ​ក្តាប់​តូច​នោះ​​ បា​ន​ដឹក​នាំ​អ្នក​បឹង​កក់​ដែល​​នៅ​ក្នុង​ពន្ធ​នាគារ​​ទាំង​ ​១៣​​​នាក់​ ឲ្យ​​​ដើរ​​​ផ្លូវ​​​ខុស​អស់​រយៈ​ពេលជា​យូរ​មក​ហើយ​​ ដោយ​ពួក​គេ​បាន​បន្ត​ប្រ​ឆាំង​នឹង​​​រដ្ឋាភិបាល និង​សាលារាជធានី​។​
ក៏ប៉ុន្តែ អនុប្រធានផ្នែកស៊ើបអង្កេត​នៃសមាគម​ការ​ពារ​​សិទ្ធិមនុស្ស​អាដ​ហុក លោក ​ចាន់ ​សុវេត​ មាន​ប្រ​សាសន៍​ថា ចំ​ពោះ​ការ​ចោទ​ប្រ​កាន់​នេះ​លោក​មិន​អាច​ទទួល​យក​​បាន​ទេ​​ ព្រោះ​ថា​ការ​រាល់​ការ​ឃ្លាំ​មើល​និង​ជ្រោម​ជ្រែង​​​ពេល​ដែល​ប្រ​ជា​ពល​រដ្ឋ​ចេញ​មុខ​​​តវ៉ា​​ គឺ​​ដោយ​​សារ​​តែ​​ជា​ការ​ការពារ​សិទ្ធិ​​មនុស្ស​ ​គាំ​ទ្រ​​​ឲ្យ​​​មាន​​​ការ​​​​​អនុវត្ត​ផ្លូវ​ច្បាប់ លើក​ទឹក​​​ចិត្ត​​ប្រ​ជា​​ពល​រ​ដ្ឋ​​ឲ្យ​​ប្រើ​​ប្រាស់​​សិទ្ធិ​​សេរី​​ភាព​ ​និង​ផ្តល់​នូវ​លទ្ធ​ភាព​​​មួយ​ចំ​នួន​ ក្នុង​​លក្ខ​ខណ្ឌ​​​លើក​​ស្ទួយ​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​ និង​ការ​អភិ​វឌ្ឍ​សិទ្ធិ​មនុស្ស​ក្នុង​ប្រ​ទស​ ៖”រង​ការ​ចាត់​ទុក​សង្គម​ស៊ីវិល ថា​ជា​​អ្នក​ញុះ​ញង់ ឬ​ក៏​អ្នក​នៅ​ពី​ក្រោយ​ខ្នងប្រ​ជា​ពលរដ្ឋ​អ្នក​ភូមិ​បឹង​កក់​ ខ្ញុំ​​មិន​ទាន់​អាច​ទទួល​យក​បាន​ទេ ដោយ​សារ​កន្លង​ផុត​មក សង្គម​ស៊ីវិល​មិន​មែន​ជា​​អ្នក​ញុះ​ញង់​ទេ​ សង្គម​ស៊ីល​ផ្តល់​នូវ​លទ្ធ​ភាព ក្នុង​លក្ខ​ខណ្ឌលើក​ស្ទួយ​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​ និង​ការ​អភិវឌ្ឍ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រ​ទេស”។
មន្ត្រី​​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា​ មូល​ហេតុ​នោះ​​គ្រាន់​​តែ​ជា​លេស​មួយ​​របស់​​សាលារាជ​ធានី ដើម្បី​​​ផ្តល់​តំ​បន់​បឹង​កក់​​​ធ្វើ​ការ​​​អភិ​វឌ្ឍ​​ប៉ុណ្ណោះ​។​ លោក​បន្ត​ថា ​​​ប្រសិន​បើ​ប្រ​ជា​ពល​រដ្ឋ​មាន​ប័ណ្ណ​គ្រួសារ​ លិខិត​ស្នាម​ត្រឹម​ត្រូវ​នោះ​រដ្ឋ​ត្រូវ​តែ​​ចេញ​ជា​សំ​ណង​​ប្រ​កប​ដោយ​តម្លា​ភាព និង​យុត្តិ​​ធម៌​​ជូន​ពួក​គាត់​​ ៖" ជា​លេស​មួយ​របស់​សាលា​រាជ​ធានី​ភ្នំ​ពេញ ទោះបី​ជា​ប្រ​ជា​ពលរដ្ឋ​គាត់​ទៅ​រស់​នៅ​លើ​ដី​សាធារណៈ របស់​រដ្ឋ​ក៏​ដោយ​ ក៏​មាន​លិខិតស្នាម​ទទួល​ស្គាល់​ត្រឹម​ត្រូវ អញ្ចឹង​​ពេល​ដែល​មាន​ការ​អភិវឌ្ឍ ត្រូវ​តែ​មាន​ការ​ដោះ​ស្រាយ​ ដែល​ប្រ​កប​ដោយ​តម្លា​​ភាព និង​តម្លា​ភាព សំរាប់​ប្រ​ជា​ពលរដ្ឋ”។
គួរ​បញ្ជាក់​ថា​ តំ​បន់​បឹង​កក់​ ត្រូវ​​​បាន​ចាក់​បំ​ពេញ​ដោយ​​ខ្សាច់​ចាប់​តាំង​​ពី​​ឆ្នាំ​​២០០៧​ ក្រោម​​រូបភាព​អភិវឌ្ឍន៍​របស់ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន ​រយៈពេល​៩៩ឆ្នាំ ក្នុង​ទឹក​ប្រាក់ប្រមាណ ​៧០​លាន​​​ដុល្លារ​​។​ ការអភិ​វឌ្ឍ​​ដីជាង​១០០​ហិកតា​​នេះ​ បានប៉ះពាល់​ប្រជា​ជនប្រហែល​ ៤០០០​​គ្រួសារ ​ដែល​​​ត្រូវ​បណ្តេញ​ចេញ ជា​ថ្នូរ​នឹង​​​សំណង​​ដែល​​ពល​រដ្ឋ អះអាងថា មិន​សម​​រម្យ​​តាម​​តម្លៃ​​ទីផ្សារ។ ដោយសារ​ការមិន​ព្រម​​ទទួល​​គោលការណ៍​នេះ បាន​ធ្វើ​​ឲ្យ​ស្រ្តី​អ្នក​បឹង​កក់​​​ចំ​នួន​​១៣​​នាក់ ត្រូវ​តុលាការ​ចាប់​ដាក់​​ពន្ធ​នាគារ​​៕

Tuesday, June 5, 2012

Joint Statement in The 40th Anniversary of World and Natioanl Environment Day on June, 5 2012


Joint Statement
---------------------
Of the Concerns of Youths and the Love-Environment People in
The 40th Anniversary of Global and National Environment Day on June, 5 2012

We, the students and the people of forest and fishing communities and indigenous community, farmer association and non-formal economic association, who have lived on natural resources and worked dealing with environment in the Kingdom of Cambodia, have great concerns about the loss of natural resource; especially deforestations which affect environment.   Despite of issuing a number of standard documents by the Royal Government in protection of environments and forests, we have observed that there are lacks and loopholes in implementation of these standard documents.
In the past few years the issues of changing climate because of deforestations and  the loss of forests as well as the loss of natural resources, are significantly facing problems for the people of Cambodia and the worlds encountering the same problems.   Anarchic deforestations by the rich and the powerful have become rampant and are operating unsurprisingly.  Provisions of economic concession lands, mines concessions and constructions of hydroelectric dams are devastating natural forests and have made the cover of forests significantly decrease.  Due to  negative impacts  of climate change,  temperature increase, the change of rain regimes, floods and draughts, the loss of biodiversity both in water and ground, have seriously happened very often and many other problems are sequently occurring.   All these issues have affected the conditions of the people such as: livelihood, business doing and the important things are health and safety of the people thanks to natural phenomenon that we don’t have any means to fight and forecast it.   Obviously in the past 2011 the Cambodians suffered the floods, which claimed 247 lives and injured 20 and destroyed 232.377 hectares of agricultural crops.  The floods hit 18 provinces out of 24 city-provinces in Cambodia.  In Kg Thom the flood claimed 41 lives and affected 54, 414 families.
Thus  if the Royal Government, concerned ministries and parliamentary institution don’t pay attention and effectively address deforestation issue on time, valuable, natural resources and forests of Cambodia must be destructed and deforestations will aggravate environment.  Additionally it also affect the whole national economic developments and the livelihoods of the people; especially the indigenous. 
We, the youths, community people and forest activists, would like to request the Royal Government of Cambodia to effectively take legal action in protection of forest and natural resource; and to create the policy sustainably protecting the environment.

Suggestions:
We would like the Royal Government:
·         To halt forest crimes, which are happening.
·         To control the use of natural resource with transparency and accountability and to  properly assess the impacts.
·         To urge competent authorities and government institutions to implement the 01 regulation of the Royal Government on the effective halt of the provisions of economic concession lands.
·         To punish any government official who conspires with log traders in deforestations.
·         To support and recognize the community’s activities and the association of the students who have made  efforts to protect natural resource and environment.

More information:
·         Mr. Tim Malay, chairman of the Cambodian Youth Network.  Phone number
  017 990 689.
·         Mr. Vorn Pao, chairman of (IDEA). Phone number: 012 534 796.
·         Mr. Seng Sok Heng, representative of (CPN).  Phone Number:  092  324 668.

សេចក្តីថ្លែងការទិវាបរិស្ថានជាតិ និងពិភពលោក ៥ មិថុនា ២០១២



ញាត្តិ

យើងខ្ញុំទាំងអស់គ្នាជាយុវជន សមាគម និងប្រជាសហគមន៍នានាក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើ​ការ​​ងារលើ​វិស័យ​ព្រៃឈើ បរិស្ថាន ទំនប់វារីអគ្គីសនី និងធនធាធម្មជាតិ

សូមគោរពចូលមក
សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
សូមមេត្តាជ្រាប ។

កម្មវត្ថុៈ សុំអន្តរាគមន៍ដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងស្នើឱ្យរាជរដ្ឋាភិបាលអនុវត្តតាម             បទបញ្ជាលេខ០១របស់នាយករដ្ឋមន្រ្តី និងច្បាប់ពាក់ព័ន្ធរបស់ព្រះរាជាណាចក្រកម្ពុជា
យោងៈ - ច្បាប់ស្តីពី ការបង្កើតក្រសួងបរិស្ថាន ចុះថ្ងៃទី​ ២៤ ខែមករា ឆ្នាំ១៩៩៦
              -ច្បាប់ភូមិបាលឆ្នាំ២០០១
-  ច្បាប់ ស្តីការបង្កើតក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី​ ២៤ ខែមករា ឆ្នាំ១៩៩៦
-  ច្បាប់ស្តីពី កិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ចុះថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ១៩៩៦
-  ច្បាប់ស្តីពី ព្រៃឈើឆ្នាំ២០០២
-  បទបញ្ជារលេខ ០១ ស្តីពីការបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២
          តបតាមកម្មវត្ថុ និងយោងខាងលើ យើងខ្ញុំសូមអនុញ្ញាតជម្រាបជូនសម្តេចមេត្តាជ្រាបថា រយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាយើងបានរងនូវផលប៉ះពាល់យ៉ាងខ្លាំង​ផ្នែក​បរិស្ថាន ដូចជា ការប្រែប្រួលអាកាសធាតុ ការកើនឡើងនូវរលកកំដៅ ទឹកជំនន់ ខ្យល់ព្យុះ និងការបាត់បង់នូវ ធនធានជីវៈចំរុះទាំងលើដី និងក្នុងទឹកដែលបណ្តាលមកពីការបាត់បង់ព្រៃឈើ និងការរេចរិលព្រៃឈើ ព្រមទាំងការបាត់បង់ធនធានធម្មជាតិ គឺជាបញ្ហាប្រឈមមួយយ៉ាងសំខាន់​ចំពោះ​ប្រជាពលរដ្ឋខ្មែរ។ការកាប់បំផ្លាញព្រៃឈើយ៉ាងអណាធិបតេយ្យពីសំណាក់អ្នកមានលុយ មានអំណាចមួយចំនួនកំពុង​តែ​ធ្វើចរាចរ​ជារៀងរាល់ថ្ងៃ​គ្មានការ​ទប់ស្កាត់​ ការផ្តល់ដីសម្បទាន​សេដ្ឋកិច្ច សម្បទានរ៉ែ ការសាងសង់​ទំនប់វារីអគ្គិសនីក៏កំពុង​តែធ្វើ​ឲ្យអន្តរាយដល់ព្រៃឈើ​ធម្មជាតិយ៉ាងខ្លាំង និងបានធ្វើឲ្យគំរបព្រៃឈើ​ត្រូវថយ​ចុះយ៉ាងខ្លាំង។ ដោយសារឥទ្ធិពលអវិជ្ជមាន​ពីការប្រែប្រួលអាកាសធាតុ ដូចជា៖​ កំណើនសីតុណ្ហភាព​​កើនឡើង ការផ្លាស់ប្តូររបបទឹកភ្លៀង ទឹកជំនន់ និងភាពរាំងស្ងួត ការបាត់បង់នូវប្រព័ន្ធជីវៈចំរុះទាំងក្នុងទឹក និងលើដី កើតមាន​កាន់​តែ​ញឹក​ញាប់និងកាន់តែធ្ងន់ធ្ងរ។ ហើយនិងបញ្ហាជាច្រើនទៀត​កំពុង​កើតឡើងជាបន្តបន្ទាប់។ ហើយបញ្ហាទាំងអស់នេះវាបានធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ​​ដូចជាជីវភាព ការប្រកបរបរចិញ្ចឹម ជីវិត ហើយបញ្ហាដែលសំខាន់នោះគឺ បញ្ហាសុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលបណ្តាល មកពីការបាតុភូតធម្មជាតិ ដែលយើងមិនអាចទប់ស្កាត់បាន និងមិនអាចព្យាករណ៍បាន។ ករណីជាក់ស្តែងដូចជា កាលពីឆ្នាំ២០១១ កន្លងទៅ ប្រជាជនកម្ពុជាបានទទួល​​រងគ្រោះពីគ្រោះទឹកជំនន់ដែលសំលាប់ប្រជាពលរដ្ឋចំនួន ២៤៧នាក់ និងរងរបួសចំនួន ២០នាក់ បានបំផ្លាញ​ដំ​ណាំ​កសិកម្មអស់ចំនួន ២៣២,៣៧៧ ហិកតា។ ទឹកជំនន់នេះបានប៉ះពាល់ដល់ខេត្តចំនួន១៨ ក្នុងចំនោម ២៤ខេត្ត ក្រុង។​ ខេត្តកំពង់ធំបានរងផលប៉ះពាល់ចំនួន ៥៤,៤១៤ គ្រួសារ សំលាប់មនុស្សអស់ ៤១នាក់។​
              ដូច្នេះប្រសិនបើរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ និងស្ថាប័នតំណាងរាស្ត្រមិនយកចិត្តទុកដាក់ និងធ្វើការដោះស្រាយ បញ្ហាការកាប់បំផ្លាញព្រៃឈើនេះឱ្យទាន់ពេលវេលាប្រកបដោយ​ប្រសិទ្ធិ​​ភាពទេ ព្រៃឈើ និងធនធានធម្មជាតិ​​ដ៏មានតម្លៃ របស់កម្ពុជាពិតជានឹងត្រូវវិនាស ហើយនឹង​មាន​​ផលប៉ះពាល់បរិស្ថាន​​កាន់តែធ្ងន់ធ្ងរទៅៗ ជាងនេះ​ទៀត​នោះវាក៏ធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់​ជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋ ជាពិសេសជនជាតិដើមភាគតិច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច​ជាតិ​របស់ប្រទេសទាំងមូល។
              យើងខ្ញុំទាំងអស់គ្នាជាយុវជន            ប្រជាពលរដ្ឋសហគមន៍ សកម្មជនការពារព្រៃឈើសូម​ទាមទារ​ ឱ្យរាជរដ្ឋាភិបាលកម្ពុជាចាត់វិធានការតាមផ្លូវច្បាប់ ឱ្យមានប្រសិទ្ធិភាពក្នុងការការពារព្រៃឈើ និងធនធានធម្មជាតិ និងបង្កើតគោលនយោបាយដើម្បីការពារបរិស្ថានឱ្យមាននិរន្តរភាព។
សំណូមពរ
-  សូមឱ្យរាជរដ្ឋាភិបាលបញ្ឈប់រាល់បទល្មើសព្រៃឈើដែលកំពុងកើតមាន
-  គ្រប់គ្រង់ការប្រើប្រាស់ធនធានធម្មជាតិឲ្យមានតម្លាភាព និងគណនេយ្យភាព​ឱ្យមាន
   ការវាយតម្លៃផលប៉ះពាលត្រឹមត្រូវ
-  ជុំរុញឲ្យអាជ្ញាធរ សមត្ថកិច្ច និងស្ថាប័នរដ្ឋាភិបាលអនុវត្តតាមលេខបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពី ការបញ្ឈប់ការផ្តល់ដីសម្បទាន សេដ្ឋកិច្ចឱ្យមានប្រសិទ្ធិភាព។
-  រដ្ឋាភិបាលត្រូវតែដាក់ទោសទណ្ឌចំពោះមន្ត្រីរទាំងឡាយណាដែលឃុបឃិតជាមួយឈ្មួញ ក្នុងការកាប់បំផ្លាញព្រៃឈើខុសច្បាប់។
-  គាំទ្រ និងទទួលស្គាល់សកម្មភាពសហគមន៍ សមាគម សិស្ស និស្សិតដែលខិតខំព្រឹងប្រែង​ការពារធនធានធម្មជាតិ
-  បញ្ឈប់ការគំរាមកំហែងគ្រប់រូបភាពមកលើអ្នកការពារព្រៃឈើ ការពារធនធានធម្មជាតិ និងបរិស្ថាន


        អាស្រ័យហេតុនេះសូមសម្តេចមេត្តាពិនិត្យ និងចាត់វិធានការចំពោះស្ថាប័នពាក់ព័ន្ធឱ្យអនុវត្ត តាមច្បាប់ និងបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពដើម្បីថែរក្សាព្រៃឈើ និងធនធាន​ធម្ម ជាតិ នៅប្រទេសកម្ពុជាឱ្យបានគង់វង្ស ដើម្បីនិរន្តរភាពនៃបរិស្ថាន។

សូមសម្តេចមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ។
                                                                     រាជធានីភ្នំពេញ,ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១២
                                                                                               ហត្ថលេខាតំណាង