Friday, May 18, 2012

បណ្ដាញ សមាគម សហគមន៍ ជួបប្រជុំគ្នាដើម្បីស្វែងរកយុទ្ធសាស្រ្តតស៊ួមតិ



ភ្នំពេញ ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១២

នៅថ្ងៃនេះ ក្រុមតំណាង បណ្ដាញ សមាគម សហគមន៍ មកពី ២៤ ខេត្តក្រុងចំនួន ២៤រូប​ដែលមកពី សម្ព័ន្ធ សហគមន៍កសិករកម្ពុជា(CCFC) បណ្ដាញកសិករ និងធម្មជាតិ (FNN)    សមាគមសិករ​ដើម្បី​សន្តិភាព​និង អភិវឌ្ឍន៍(FAPD)បណ្ដាញកសាងសន្តិភាពសហគមន៍(CPN)​បណ្ដាញភ្នំគុក​​​(PKN)​​​​​បណ្ដាញ ឱរ៉ាល់​(Orla Network) និងបណ្ដាញសកម្មជនការពារសិទ្ធិ ជនជាតិដើមភាគតិច (IREAM)ដែល​សកម្ម​ភាព របស់ បណ្ដាញ សមាគម សហគមន៍ សម្ព័ន្ធ កំពុងធ្វើការជាមួយប្រជាពលរដ្ឋ កសិករ នៅទូទាំងប្រទេស ហើយ មាន សមាជិកសរុប ប្រហែល ៣ លាននាក់ នៅតាមសហគមន៍​មូល​ដ្ឋាន ។

លោកថេង សាវឿន អ្នកសាម្របសម្រួលលេខាធិការ ដ្ឋាន សម្ព័ន្ធសហគមន៍កសិករកម្ពុជា​(CCFC) បាន​មានប្រសាសន៍ថា« ថ្ងៃនេះ តំណាងសមាគម សហគមន៍ បណ្ដាញ ជួបប្រជុំគ្នា ក្នុងគោលបំណងចំនួន ៣ គឺ ទី១ ពួកគេប្រមូលអនុសាសន៍ ដែលជាក្ដីកង្វល់របស់ប្រជាបលរដ្ឋ កសិករ ដើម្បីធ្វើការចែករំលែក និង បូក​បញ្ចូលគ្នាជា​របាយការណ៍  ដើម្បីធ្វើការដាក់ជូនអ្នកពាក់ព័ន្ធស្នើឲ្យរដ្ឋាភិបាលបញ្ឈប់​ការ​​​​ប៉ុន​ប​ង​ចេញសេច​​​ក្ដីព្រាងច្បាប់ចំនួន២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ដែល ធ្វើឲ្យប៉ះពាល់ដល់ កសិករ ប្រជា ពលរដ្ឋ នៅតាមមូលដ្ឋាន ទី២ ក្រុមតំណាងទាំងអស់ដែលបានចូលរួមធ្វើផនែការតស៊ួមតិ​​រួមគ្នា​ជា​លក្ខណៈ ទ្រង់ទ្រាយធំ ទៅ សេចក្ដីព្រាងច្បាប់ស្ដីពីសហគមន៍កសិកម្ម និងសេចក្ដីព្រាង​ច្បាប់​​ស្ដីពី ការគ្រប់​គ្រង និង ប្រើប្រាស់ដីកសិកម្ម ទី៣ អ្នកចូលរួមនឹងធ្វើការសម្រេចចិត្តអនុម័តនូវផែនការដែលបានលើកឡើង ។

លោកបានបន្តទៀតថាផែនការដែលពួគបានលើឡើងមានដូចជាៈ សមាគម បណ្ដាញ សហគមន៍ ចុះផ្សព្វ ផ្សាយដល់សមាជិករប​ស់ខ្លួននៅតាមមូលដ្ឋាន អំពីចំនុចផលប៉ះពាល់នៃសេចក្ដីព្រាង​ច្បាប់ (សហគ មន៍ កសិកម្ម និងការ​គ្រប់​គ្រង និងប្រើប្រាស់ដីកសិកម្ម)​ដែល​បានរកឃើញក្នុងសេចក្ដី វិភាគៈ ដើ ម្បីស្វែងរកការ គាំ ទ្រពីសមាជិកឲ្យចូលរួមក្នុងយុទ្ធនាការតស៊ួមតិឲ្យបាន៥ សែននាក់ទូទាំង២៤ខេត្ត ក្រុងទូទាំង ព្រះរាជ ណាចក្រកម្ពុជា ។
សមាគម បណ្ដាញ​ សហគមន៍ធ្វើកម្មវិធីវិទ្យុនិយាយអំពីសេចក្ដីព្រាងសហគមន៍កសិកកម្ម សេចក្ដី ព្រាង ច្បាប់ការគ្រប់គ្រង និងព្រះរាជក្រឹត្យស្តីពី ផលិតផលកសិកម្មតាមកិច្ចសន្យា នៅតាមស្ថានីយ៍វិទ្យុ ដើម្បី ផ្សព្វផ្សាយអំពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ។
សមាគម បណ្ដាញ​  សហគមន៍ ធ្វើសេចក្ដីថ្លែងការណ៍រួម និងសន្និសឹទ្ធការសែត អំពីផលប៉ះពាល់ នៃ សេចក្ដីព្រាង។
តំណាងកសិករ សមាគម បណ្ដាញ​  សហគមន៍ ជួបជាមួយរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ដៃគូរ អភិវឌ្ឍន៍ ស្ថានទូត ក្នុងនឹងក្រៅប្រទេសដើម្បី បង្ហាញពីក្ដីកង្វល់ និងផលប៉ះពាល់នៃសេចក្ដីព្រាងច្បាប់​។
សមាគម បណ្ដាញ​  សហគមន៍ រៀបចំវេទិការពិគ្រោះយោបល់ជាមួយស្ថាប័ន​ ក្រសួង និងអ្នកពាក់ ពន្ធ័ ដើម្បី​ឲ្យ​ក្រសួងបំភ្លឺសេចក្ដីព្រាងច្បាប់ទាំង២ ។
សមាគម បណ្ដាញ​  សហគមន៍ គៀងគរ និងស្វែងរកការគាំទ្រពីសំណាក់បណ្ដាញ អង្គការ ម្ចាស់ជំនួយ ស្ថានទូត អង្គការអន្តរជាតិ តំណាងបណ្ដាញ​ នីមួយៗ។
សមាគម បណ្ដាញ​  សហគមន៍ លើកអំពីបញ្ហាចំនុចនៃផលប៉ះពាល់នៃសេចក្ដីព្រាងច្បាប់នេះ ក្នុងវេទិ ការប្រជាពលរដ្ឋអាស៊ាន។
សមាគម បណ្ដាញ​  សហគមន៍ នឹងធ្វើបាតុកម្មទ្រង់ទ្រាយធំទូទាំងប្រទេស ប្រឆាំងហ្នឹងសចក្ដី ព្រាង ច្បាប់ នេះប្រសិនបើសភាប្រជុំអនុម័ត ។




No comments:

Post a Comment