Tuesday, May 22, 2012

ក្រុម​សង្គម​ស៊ីវិល​ថ្កោល​ទោស​រដ្ឋា​ភិបាល ​ដែល​ប្រើ​ហិង្សា​ចាប់​ខ្លួន​សកម្ម​ជន​ដីធ្លី​នៅ​បឹង​កក់​


ក្រុម​​​​អង្គ​​ការ​​​សង្គម​​​ស៊ីវិល​​ ដែល​​​តាម​​​ករណី ​​​ជម្លោះ​​ដី​ធ្លី​​នៅ​​កម្ពុជា ​​ថ្កោល​​ទោស​​អាជ្ញាធរ​​រាជ​​ធានី​​ភ្នំ​ពេញ​​ ដែល​​បាន​​ចាប់​​ឃុំ​​ខ្លួន​​តំណាង​​សហគមន៍​​បឹង​កក់​​ចំនួន ១៣នាក់ កាល​ពី​ថ្ងៃម្សិល​មិញ នៅគ្រាប៉ះទង្គិច​ដោយ​​ហិង្សា​​​ជាថ្មី​នៅពេល​អ្នក​ភូមិ​ទាមទារ​​សិទិ្ធ​​រស់​​នៅ​​របស់​​ពួក​គេ​។
​សេច​ក្ដី​ថ្លែង​ការណ៍​រួម ​របស់​អង្គ​ការ​​ទាំងនោះ រួម​មាន ក្រុម​ការ​ងារ​សិទ្ធិ​លំនៅ​ដ្ឋាន អង្គ​ការ​លីកា​ដូ​​កាណាដា សមាគម​ធាង​​ត្នោត អង្គ​ការ​​សមធម៌​​កម្ពុជា និង​អង្គការលីកាដូ។ ក្រុមសិទ្ធិ​មនុស្សទាំងនោះ បាន​ថ្លែង​ថា ការ​ប្រើ​អំពើ​ហិង្សា មិន​សម​​ហេតុ​ផល​របស់​អាជ្ញាធរ ទៅ​លើការ​តវ៉ា​​ដោយ​​សន្តិ​វិធី របស់​ប្រជា​ពលរដ្ឋ​​បឹង​​កក់ គឺជា​ការ​ប៉ះ​ពាល់​​​សិទ្ធិ​មនុស្ស​យ៉ាងន​​ធ្ងន់​​ធ្ងរ ដែល​មាន​គាំ​ពារ​​ដោយ​ច្បាប់​​ជាតិ ​និង​ច្បាប់​អន្តរ​ជាតិ។ អង្គការ​ទាំង​​នោះ បាន​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​​ប្រជាពល​រដ្ឋ ​ដែល​ត្រូវ​ប៉ូលីស​ចាប់​នោះ​ជា​បន្ទាន់ ​​និង​​គ្មាន​​លក្ខ​ខ័ណ្ឌ​​។
បន្ថែមលើសេចក្តីថ្លែងការណ៏នេះ នាយកលេខាធិការដ្ឋាន នៃក្រុមកា​​រងារពិសេសសិ​​ទ្ធិលំ​​នៅ​ឋាន ​លោក សៀ ភារម្យ មានប្រសាសន៍ថា ការប្រើកម្លាំងសមត្ថកិច្ច ទៅបង្ក្រាបអ្នករងគ្រោះ ក្នុង​​​ទំ​​នាស់​​​ដីធ្លី ដែល​កើត​ចេញ​ដោយ​​លោក​ថា ​មិន​មែន​ជា​ជម្រើស​ របស់​​​​ប្រ​​ទេស​​ប្រកាន់​​លិទ្ធិ​ប្រជាធិប​តេយ្យ​នោះ​ទេ។
VOD ​មិនអាចសុំអត្ថាធិប្បាយករណីនេះ ពីស្នងការនគបាល រាជធានីភ្នំពេញ លោក ទូច ណារ៉ុថ ​​បាន​​ទេ​​ នៅ​​ព្រឹក​​ថ្ងៃពុធនេះ ដោយមិនមានអ្នកលើកទូរស័ព្ទ ខណៈប្រធានរដ្ឋបាលសា​​លារា​​​​ជ​ធានីភ្នំ​​ពេញ លោក​​​ លី សាវ៉េត សុំមិនធ្វើអត្ថាធិប្បាយ ។
មន្ត្រីផ្នែកទំនាក់ទំនងព័ត៌មាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន ​កញ្ញា ឡុង គីមហៀង បាន​​ឲ្យដឹងថា នៅថ្ងៃពុធនេះ មានអ្នកបឹង​កក់រាប់រយនាក់ប្រមូលផ្តុំ​​គ្នា នៅមុខសា​​លាដំបូងរាជ​​ធានីភ្នំ​​ពេញ រង់​​ចាំ​​ស្វាយគម​ន៍​វត្ត​មាន​​តំណាង​ពួកគេទាំង ១៣នាក់ ដែលនឹងត្រូវបញ្ជូនម​​ក​​​​កាន់តុលាការ​​នៅថ្ងៃ​​នេះ ដើ​​ម្បី​​ចោទប្រកាន់ ។
បើតាមសេច​ក្ដី​ថ្លែង​ការណ៍ មានរបស់ក្រុមអង្គការ សង្គមស៊ីវិលបានឲ្យដឹងថា តំណាង​អ្នកភូមិ​​​បឹង​​កក់​​ ដែលសមត្ថកិច្ចកំពុងឃុំខ្លួន នៅស្នងការដ្ឋាននគបាលនោះ មាន អ្នកស្រី ទេព វន្នី, ង៉ែត ឃុន, គង់ ចន្ថា,  ស្រុង ស្រីលាភ, ថូ ដាវី, ហេង មុំ, ថុល ស្រីពៅ និង​តំណាងអ្នកភូមិមួយចំនួនទៀត ដែលពួក​គេ​សុទ្ធ​សឹង​ជាស្ត្រីមេផ្ទះ  និង​ចេញមុខការពារដីផ្ទះ ពី​​ការបណ្តេញចេញយ៉ាងសកម្ម៕​​​

No comments:

Post a Comment