Tuesday, May 22, 2012


ពយរ៉ុងរាំង ឬ​ហៅ​ពយចង្រាំង គឺ​ជា​កោះ​មួយ​ស្ថិត​នៅ​ដាច់​ស្រយាល​ពី​គេ នៃ​ភូមិ​កែវផុស ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដែល​កាល​ពី​មុន​ជា​ទឹក​ដី​រដ្ឋបាល ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។
ប្រជាពលរដ្ឋ​រស់​នៅ​លើ​កោះ​នោះ​ជា​ច្រើន​គ្រួសារ បាន​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន ជា​បន្ត​បន្ទាប់ ដោយ​សារ​តែ​មាន​ជម្លោះ​ដី​ធ្លី និង​មាន​ការ​គំរាម​កំហែង​ពី​ក្រុម​កម្មករ និង​សន្តិសុខ​យាម​ចម្ការ​អាកាស្យារ​ឲ្យ​លោក ជៀម ផែន ដែល​គេ​ស្គាល់​ច្បាស់​ថា មាន​ងារ​ជា ឧកញ៉ា និង​ជា​ថៅកែ​ស្រាបៀ​លីអូ (LEO) នៅ​ខេត្ត​កោះកុង។

No comments:

Post a Comment