Monday, May 21, 2012

អ្នក​បឹង​កក់​និង​បុរី​កីឡា​បោះ​តង់​ដាំ​បាយ​នៅ​មុខ​សាលា​រាជ​ធានី​ ជំរុញ​ឲ្យ​​​ដោះ​ស្រាយ​ដី​ធ្លី​


អ្នក​​​បឹ​ង​​​​កក់​ ​​និង​​អតី​ត​​​​អ្នក​​​​បុរី​​​កីឡា​​ ​​ដែល​​មាន​​កុមារ​តូច​​ៗ​ ​ប្រមាណ​​​ជាង​​៦០​​​​នាក់ បាន​​​​យក​​​​ចង្ក្រាន​​​​ ចាន​​ ​ឆ្នាំង​​​ ​បន្លែ​ ​អង្ករ ​អ​ង្គុយ​​​​បិទ​​​​​ច្រក​​​​​ផ្លូវ​ ​ចេញ​​ចូល​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​​បង្ខំ​​ឲ្យ​​អាជ្ញា​​ធរ​​​​ដោះ​​ស្រាយ​​​បញ្ហា​​ដីធ្លី​​​ជូន​​​ពួក​គេ​។
នៅ​​​​ក្រោម​​កំដៅ​ថ្ងៃ​ ដែល​​​មាន​​​ឆ័ត្រ​​​ព្រោង​​​ព្រាត ​នា​ព្រឹក​​​ថ្ងៃ​​ច័ន្ទ​​នេះ​ អ្នក​​ភូមិ​បឹង​កក់​ដែល​​មាន​​ពាក់​​អាវ​​ពណ៌​​​​ផ្ទៃ​​​​មេឃ​​ ​និង​​មាន​​សរសេរ​​សារ​​​ជា​​ច្រើន​​នៅ​លើ​អាវ​ ក្នុង​ន័យ​​ឲ្យ​​អាជ្ញាធរ​​បញ្ឈប់​​យក​​​តុលា​​​ការ​​​​​កៀប​​​​សង្កត់​​​​​ប្រជា​ពលរដ្ឋ​​​ផង​​នោះ​ ​ពួកគាត់​​​បាន​ព្រ​មាន​​ថា ​ប្រសិន​​បើ​​អាជ្ញាធរ​​​រាជ​ធានី នៅ​​​​តែ​​​​​មិន​​​ដោះ​​ស្រាយ​​បញ្ហា​​ដី​​ធ្លី​ជូន​ពួក​​​គាត់​ តាម​​ការ​​​សេចក្តី​សម្រេច​​របស់​លោក​នាយករដ្ឋ​មន្ត្រី​​ ​ហ៊ុន សែន ទេ គឺ​ពួក​គេ​​នឹង​បោះ​តង់ ដាំ​បាយ​​ហូបជា​មួយ​នឹង​កូន​ៗ​របស់​ពួកគេ​នៅ​ច្រក​ផ្លូវ​ចេញ​​ចូល​​​​​​សាលា​​រាជ​ធានី​ភ្នំពេញ​ ​​​រហូត​ទាល់​​​​តែ​​​មាន​​ដំណោះ​ស្រាយ ៖” ​ខ្ញុំ​ប្រាប់​ហើយ​​បើ​​សាលា​ក្រុង​នៅ​តែ​និយាយ​​ពាក្យ​ដដែល​ៗ ចាំ​រាយការណ៍​ថ្នាក់​លើ រាយ​ការណ៍​ថ្នាក់​លើ​ពួក​ខ្ញុំ​ទៅ​ផ្ទះ​សម្ដេច​​​ហើយ។​ ពួក​ខ្ញុំ​ទាម​ទារ​ដី​ដែល​សម្ដេច​អោយ​ពួក​ខ្ញុំ​រស់​​នៅ​ ​មិន​មែន​ទាម​ទារ​ដី​សាលា​ក្រុង​ទេ ​ប្រសិន​បើ​អស់​​លោក ក៏អស់​លោក​ឈឺ​ចាប់​ដែរ ​នៅ​ពេល​ដែល​​សម្ដេច​ចេញ​អនុក្រឹត្យ​ហើយ​ ​​អស់​លោក​ទៅ​ឈូស​កំទេច​ចោល​នោះ សូម្បី​តែ​សៀវ​ភៅ​មេរៀន​កូន​ក៏​ខ្ញុំ​យក​ចេញ​អត់​ទាន់​​ដែរ​”​។​
ចំណែក​ ក្រុម​អតី​ត​សហគមន៍​បុរី​កីឡា​ បាន​ឲ្យ​ដឹង​ថា ការ​អូស​បន្លាយ​រក​ដំណោះ​​ស្រាយ​ ជូន​​​​ពួក​គា​​ត់​បន្ទាប់​ពីប​ណ្តេញ​ចេញ​ទាំង​បង្ខំ កាល​ពី​ដើម​ឆ្នាំ​២០១២ ​រហូត​​មក​​ដល់​​ពេល​​នេះ​ ធ្វើ​ឲ្យ​​​ពួក​​​គាត់​ មួយ​ចំនួន​ស្លាប់ និង​មួយ​ចំនួន​ទៀត​ធ្វើ​អត្ត​ឃាត​​ដោយ​​អស់​ជំនឿ​លើ​មន្ត្រីមូល​ដ្ឋាន​​​ ចេះ​​តែ​ស​​ន្យា​​​​ហើ​​យ​ពន្យា​ពេល​ដោយ​មិន​មាន​ដំណោះ​ស្រាយ​ ៖” ​តាម​​ពិត​​​ពួក​ខ្ញុំ​មា​នដី​មា​នផ្ទះ​ត្រឹម​ត្រូវ​ ប៉ុន្តែ​​ជា​លេស​មួយ​ដើម្បី​​យក​ដី​ពួក​ខ្ញុំ​ យក​ផ្ទះ​ពួក​ខ្ញុំ​ហើយ​ចោទ​ប្រកាន់​ពួក​ខ្ញុំរបៀប​នេះ​ពួក​ខ្ញុំ​អត់​អាច​ទទួល​​យក​បាន​​ទេ​។ ពួក​ខ្ញុំ​សូម​អោយ​សាលា​ក្រុង​ដោះ​ស្រាយ​ ​ព្រោះ​ខែ​នេះ​ខែ​ភ្លៀង​ហើយ​​ ​ប្រជាពល​រដ្ឋ​ឈឺ​ច្រើន​ណាស់​​ ដាច់​បាយ កូន​ក្មេង​ទើប​តែ​ស្លាប់​ក៏​មាន​ដែរ អ្នក​ខ្លះ​​អត់​បា​នផ្ទះ​លោត​​លើ​អាគារ​ទី​៤​​ ក៏​មា​នដែរ​ពី​ម្សិល​មិញ​ម៉ោង​៤​យប់​ ដោយសារ​ពួក​គាត់​​អត់​​បាន​​ផ្ទះ​ ពួក​គាត់​ឈឺ​ចាប់​ អញ្ចឹង​ពួក​គាត់​ទៅ​លោត​សំលាប់​ខ្លួន។ ពួក​ខ្ញុំ​នឹង​ធ្វើ​​អត្តឃាត​បន្តទៀត​ បើ​សាលា​ក្រុង​​នៅ​តែ​ងងើលមិន​ព្រម​យក​អនុសាសន៍​សម្ដេច​មក​អនុវត្ត​ទេ”​។
នាយក​លេខា​ធិការ​ដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ឋាន​ លោក​ សៀ ភារម្យ​ ​មាន​​​​ប្រសាសន៍​​ថា​​ បទ​​បញ្ជា​​របស់​​លោក​នាយក​​រដ្ឋ​​មន្ត្រី​ ហ៊ុន ​សែន ​ហាក់​​បី​ដូច​​ជា​​មិន​​ត្រូវ​​បាន​​ថ្នាក់​​​ក្រោម​​​​​​​យក​ទៅ​​​អនុវត្ត បើ​ទោះ​​បី​កន្លង​​​មក​ ​លោក​នា​យក​​រដ្ឋ​មន្ត្រី​​ធ្លាប់​​​​បាន​​ចេញ​អ​នុ​​ក្រឹត្យ​​​​កាត់​ដី​​​នៅ​តំបន់​​​បឹង​​​​កក់​​ជូន​ពល​រដ្ឋ​ និង​ខុទ្ទ​កាល័យ​របស់​លោ​ក​​ចេញ​​លិខិត​​អន្តរាគមន៍​​នៅ​ដើ​ម​​ខែ​ឧស​​ភា​​​នេះ​ ទៅ​​សាលា​​រាជ​ធានី​ភ្នំពេ​​ញ​​ឲ្យ​ជួយ​​ដោះ​ស្រាយ​ក៏​ដោ​​យ ក៏​​ចំណាត់​កា​​រ​​នេះ​​ហាក់មិន​មា​​ន​ប្រសិ​ទ្ធិ​​​ភាព។
VOD ​​មិន​អាច​​សុំ​​អត្ថា​​ធិប្បាយ​​ពី​​អនុ​​ប្រធាន​​​រដ្ឋ​​បាល​​សាលា​​រាជ​​ធានី​​ភ្នំពេញ​ ​លោក​ ​​កើត ​​ឆែ​ ជុំវិញ​​សំណើរ​​ពលរដ្ឋ​​នៅ​ថ្ងៃ​ច័ន្ទ​នេះ​​បាន​​ទេ ​ដោយ​​មិន​មាន​អ្នក​លើក​ទូរ​ស័ព្ទ​ ។​ ប៉ុន្តែ​​តំណាង​​​​អ្នក​​​ភូមិ​​បឹង​​​កក់​ អ្នកស្រី​ ទេព ​វន្នី​​​​ បាន​ឲ្យ​ដឹង​បន្ទាប់​ពី​ចូល​ជួប​មន្ត្រី​សាលា​រាជធានី​ថា​ ​ពល​​រដ្ឋ​​​បី​គ្រួសារ​ដែល​ក្រុម​ហ៊ុន​ស៊ូកាគូ​ ធ្លាប់​ជំទាស់​មិន​ឲ្យ​ធ្វើ​ប្លង់​កម្ម​សិទ្ធិ​នោះ​ ត្រូវ​បាន​ដោះ​ស្រាយ​ហើយ​ ដោយ​​​ក្រុម​ហ៊ុន​សុខ​ចិត្ត​ដក​ពាក្យ​បណ្តឹង​វិញ​។ អ្នក​ស្រី​ថា ពលរដ្ឋ​ ៩៤​​គ្រួសារ ​ដែល​សា​​លា​​​រាជ​ធា​​នី​​​ធ្លាប់​​បដិ​សេធ​កន្លង​​មក​នឹង​ត្រូវ​ពិភាក្សា​​នៅ​​​​ថ្ងៃ​​អង្គារ​​ស្អែក​​។
បើតាម​អ្នក​ភូមិ​ បាន​ឲ្យ​ដឹង​ថា ​គោល​​បំណង​​របស់​​អ្នក​​ភូមិ​​នៅ​​តំបន់​​បឹង​​កក់ នៅ​ពេល​នេះ​ គឺ​​ទាម​ទា​​​រ​​ឲ្យ​​អាជ្ញាធរ​រាជ​​ធានី​​ បោះ​បង្គោល​កំណត់​ព្រំដី​​ជូន​​អ្នក​​ភូមិ​​​ ទៅ​តាម​​អនុ​ក្រឹត្យ​​​លោក​​​នាយ​​ក​​រដ្ឋ​​​​មន្ត្រី​ក្នុង​​ទំហំ ​១២,៤៤​ ហិក​តា ​​និង​មិន​​​ត្រូវ​ដក​ប្រជា​ពលរដ្ឋ​​ចំនួន ​​៩១​គ្រួសារ​​ចេញ​​ពី​ដី​នោះ​ទេ​។
រី​ឯ​​​អតីត​​​​អ្នក​​​បុរី​​​កីឡា​វិ​ញ​​ បាន​​ទាម​ទា​រ​​ឲ្យ​​សាលា​រាជធានី​ ជំរុញ​​ឲ្យ​​ក្រុម​ហ៊ុន​ផាន​​អ៊ី​មិច​ សាង​​​សង់​​​អាគារ​​ ​ឲ្យ​​ពួកគេ​ឲ្យ​បាន​​គ្រប់​ចំ​នួន ​​​​តាម​​កិច្ច​​ព្រម​​ព្រៀង​​រវាង​​​ក្រុម​​ហ៊ុន ​អាជ្ញាធរ​ និង​​​ប្រជា​ពល​​​រដ្ឋ​​​​កន្លង​​មក​ ដើម្បី​​ឲ្យ​ពួកគេ​ជាង​​ ១០០​​គ្រួសារ​ ដែល​​ត្រូវ​​បណ្តេញ​ ​​កាល​​​ពី​ដើម​​ខែ​មក​រា​​កន្លង​​ទៅ​​នោះ ​​បាន​​រស់​​នៅ​​លើ​​អាគារ​​​ថ្មី​​​នេះ​៕

No comments:

Post a Comment