សុធាវី អាយុ ១៩ ឆ្នាំ ជាឈ្មោះដែលបានផ្តល់អោយអ្នកសារព័ត៌មានដើម្បីការពារសុវត្ថិភាពបានថ្លែងទាំងសម្លេងភិតភ័យថា មន្ត្រីទាហានបានប្រើអំពើរហិង្សារយ៉ាងឃោរឃៅមកលើស្ត្រីៗ និងបុរស នៅក្នុងភូមិកាលពីថ្ងៃទី១៦ ខែឧសភា ហើយពួកគេ រឹមអូសយកទូរស័ព្ទ និងលុយពីពលរដ្ឋយកមកធ្វើជារបស់ផ្ទាល់ខ្លួនរបស់ពួកគេ។ កញ្ញាបានអោយដឹងទៀតថា៖ «ខ្ញុំពិបាក និងភេ្លចព្រឹត្តិការណ៍នេះខ្លាំងណាស់ គេផ្ចង់កាំភ្លើងឲ្យខ្ញុំ និងស្រី្តៗជាច្រើនទៀតដោះអាវចេញដោយទុកតែខ្លួនទទេដើម្បីយកលុយរបស់យើង ហើយគេចងដៃយើងដាក់មកក្រោយពួកយើងអោយឈនៅកណ្តាលថ្ងៃក្តៅរយៈពេល២ទៅ៣ម៉ោង»។
សុធាវី បានអោយដឹងទៀតថា កំលាំងចម្រុះដែលប្រើហិង្សារយ៉ាងឃោឃៅមកលើពលរដ្ឋទាំងអស់នោះគឺជាកម្លាំងទាហាន ពួកគេបានបង្ខំអោយប្រុសៗនៅក្នុងភូមិស្រាតខោ អាវចេញទុកតែខោក្នុង ចំពោះបុរសណាដែលមិនមានខោក្នុងគឺនៅតែខ្លួនទទេ។ កញ្ញាបានអោយដឹងទៀតថា៖ «តាំងពីខ្ញុំធំដឹងក្តីអាយុប៉ុណ្ណឹងខ្ញុំមិនដែលឃើញភាពសាហាវយ៉ងឃ្នងយ៉ាងដូច្នេះទេ»។
No comments:
Post a Comment