Thursday, May 17, 2012

ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ថ្កោលទោស​ការ​បាញ់​ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ

រហស្បតិ៍ 17 ឩសភា 2012 - 11:37 am | 245 views
 5  1
 

ក្រុម​ប្រឹក្សា​ឃ្លាំមើល​ កម្ពុជា​នៅ​ថ្ងៃ​នេះ បាន​ធ្វើ​ការ​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ និង​កងកម្លាំង​ប្រដាប់​អាវុធ ធ្វើ​ការ​បង្រ្កាប និង​បាញ់​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​កាល​ពី​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២ ម្សិលមិញ​ស្ថិត​ក្នុង​ភូមិសាស្រ្ត​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​បណ្តាល​ឲ្យ​កុមារី​ម្នាក់​ស្លាប់ និង​រងរបួស​ជា​ច្រើន​នាក់។
តាម​សេចក្តី​ថ្លែង​ការណ៍​ចុះ​ ហត្ថលេខា​ដោយ​លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បាន​លើក​ឡើង​ថា រាល់​ទង្វើ​របស់​កងកម្លាំង​ប្រដាប់​អាវុធ​ក្រោម​ការ​ដឹកនាំ​ពី​មន្រ្តី​ រដ្ឋាភិបាល បាញ់​បង្រ្កាប​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​ការទាមទារ​ពី​ក្រុម​ហ៊ុន​ដែល ​រំលោភ​យក​ដីធ្លី​ពួក​គាត់ កាន់​តែ​មាន​សភាព​សាហាវ​ឃោរឃៅ​ និង​ព្រៃផ្សៃ​ឡើងៗ។
ដោយ​បន្ត​ថា វិធី​ដោះស្រាយ​តាម​ចុង​កាំភ្លើង​បែប​នេះ គឺ​មិន​មែន​ជា​វិធី​ល្អ​នោះ​ទេ ហើយ​អ្នក​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​បញ្ឈប់​ការ​ដោះស្រាយ​តាម​ចុង​ កាំភ្លើង។ ព្រោះ​ថា ការ​ដោះស្រាយ​តាម​ចុង​កាំភ្លើង គឺ​មាន​តែ​អ្នក​ដឹកនាំ​ប្រទេស​ប្រកាន់​យក​របប​ផ្តាច់​ការ​ប៉ុណ្ណោះ​ដែល​ អនុវត្ត​វិធី​នេះ។
ជាមួយ​គ្នា ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ការ​ប្រើ​ពាក្យ​តំបន់​អបគមន៍ គឺ​ជា​លេស​ដើម្បី​ធ្វើ​ការ​បាញ់​បង្រ្កាប​មក​លើ​ប្រជាពលរដ្ឋ​ឲ្យ​បញ្ឈប់​ការ ​តវ៉ា​រឿង​វិវាទ​ដីធ្លី និង​ជា​សារ​ថ្មី​មួយ​ផ្ញើ​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្សេងៗ​ទៀត​ដែល​មាន​ វិវាទ​ដីធ្លី​ឲ្យ​ឈប់​តវ៉ា៕

No comments:

Post a Comment