Friday, May 18, 2012

ឈ្មួញ​ម្នាក់​សម្រុក​ដឹកឈើ មេព្រៃ​ថា​បាន​សិទ្ធិ​ពី​ក្រុមហ៊ុន​ទំរីង​រ៉ាប់​ប័​រ​

(ថ្ងៃទី 18 ឧសភា 2012, ម៉ោង 04:07:PM) | ដោយ: បាយ័ន
Give our kids a better deal
រថយន្ត​ដឹកឈើ​របស់​ឈ្មោះ សុខ សំណាង ដែល​មេព្រៃ​ថា​បាន​សិទ្ធិ​ពី​ក្រុមហ៊ុន​ទំរីង​រ៉ាប់​ប័​រ
សៀមរាប: ឈ្មួញ​រកស៊ី​ឈើ​ម្នាក់​ឈ្មោះ សុខ សំណាង កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ទាំងយប់​ទាំង​ថ្ងៃ តាមរយៈ​រថយន្ត​ខ្នាត​ធំ (​យី​ឌុប​) ចេញពី​ទឹកដី​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឆ្លងកាត់​ខេត្តសៀមរាប ឆ្ពោះទៅកាន់​ខេត្ត​ផ្សេងៗ​។ ក្នុង​ច្បាប់​ដឹកជញ្ជូន​ពុំមាន​បញ្ជាក់​ឈ្មោះ​ក្រុមហ៊ុន​ទេ តែ​មេព្រៃ​ថា បាន​សិទ្ធ​ពី​ក្រុមហ៊ុន​ទំរីង​រ៉ាប់​ប័​រ​។​

​នៅ​ព្រលប់​ថ្ងៃទី​១៧ ខែឧសភា រថយន្ត​ប្រភេទ​យី​ឌុប​ពីរ​គ្រឿង របស់​ឈ្មោះ សុខ សំណាង ត្រូវបាន​គេ​ប្រទះឃើញ​ដឹកឈើ​ឆ្លងកាត់​ស្រុក​ស្វាយ​លើ តាម​ដងផ្លូវ​ជាតិ​លេខ​៦២ តែ​ពុំមាន​ការត្រួតពិនិត្យ​ឲ្យ​បានជា​ក់លាក់​ពី​មេព្រៃ ដែលមាន​ស្នាក់ការ​តាម​ដងផ្លូវ​ទេ គឺ​គ្រាន់តែ​អះអាងថា​មានច្បាប់​។​

​ លោក ចាន់ វ៉ាន់​សុង នាយក​តំបន់​អង្គការ​ការពារ អភិរក្ស​សត្វ ព្រៃឈើ និង​ជលផល​កម្ពុជា បាន​និយាយថា កាលពី​ព្រលប់​ថ្ងៃទី​១៧​ឧសភា លោក​ពុំបាន​ឃាត់​រថយន្ត​ដឹកឈើ​របស់​ឈ្មោះ សុខ សំណាង មើល​ច្បាប់​ទេ ដោយសា​តែ​លោក​នៅ​ឆ្ងាយ​។ តែ​កន្លងមក​លោក​ធ្លាប់​ឃាត់​ពិនិត្យមើល ឃើញ​ច្បាប់​នោះ​ចេញ​ដោយ​លោក នូ​ភិរម្យ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​អន្លង់វែង ដោយ​ច្បាប់​នោះ​ពុំបាន​បញ្ជាក់ថា អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​មួយណា ឈ្មោះ​អ្វី ជា​អ្នក​ដឹកជញ្ជូន​ឈើ​ទេ តែ​ឃើញ​សរសេរថា អនុញ្ញាត​ឲ្យ​ឈ្មោះ សុខ សំណាង ដឹកជញ្ជូន​ឈើ​តែម្តង​។​

​លោក ចាន់ វ៉ាន់​សុង បន្ថែមថា តាម​ការពិនិត្យ​កន្លងមក ក្នុង​ច្បាប់​ដឹកជញ្ជូន​ឈើ​នីមួយៗ ដែល​ចេញ​ដោយ​លោក នូ ភិរម្យ គឺ​សុទ្ធតែ​ត្រូវបាន​បញ្ជាក់​អំពី​ឈ្មោះ​ក្រុមហ៊ុន​យ៉ាង​ជាក់លាក់ ហើយ​ច្បាប់​ក្នុង​មួយ​ឡាន​អនុញ្ញាត​ឲ្យ​ត្រឹមតែ ២៧ ទៅ ២៨ ម៉ែត្រគូប​ប៉ុណ្ណោះ​។ តែ​ក្នុង​មួយរយៈ​នេះ លោក នូ ភិរម្យ អនុញាត​ឲ្យ​មួយ​ឡាន មាន​រហូត​ជាង ៤០ ម៉ែត្រគូប ហើយ​មិនចាំបាច់​ក្រុមហ៊ុន​ទេ គឺ​ចេញ​ច្បាប់​ឲ្យ​ឈ្មួញ​ដឹក​ឆៅៗ​តែម្តង​។​

​ទាក់ទិន​នឹង​ករណីនេះ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​អន្លង់វែង លោក នូ ភិរម្យ នៅ​ព្រឹក​ថ្ងៃទី​១៨​ឧសភា បាន​ប្រាប់ CEN តាម​ទូរស័ព្ទ​ថា "​លោក សុខ សំណាង គឺជា​ក្រុមហ៊ុន​ឈ្មោះ សុខ សំណាង​"​។ ពេល​សួរថា ក្នុង​លិខិត​ដឹកឈើ​មិនឃើញ​មានឈ្មោះ​ក្រុមហ៊ុន លោក នូ ភិរម្យ ឆ្លើយថា "​មិនបាន​បញ្ជាក់​"​។​

​លោកនាយ​ផ្នែក​និយាយទៀតថា តាមពិត​រឿងនេះ ក្រុមហ៊ុន​ឈ្មោះ​ទំរីង​រ៉ាប់​ប័​រ ជា​អ្នកទទួលបាន​សិទ្ធិ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច ក៏ប៉ុន្តែ​ដោយ​ក្រុមហ៊ុន​នោះ​ឈប់​ដឹកឈើ​ដោយ​ខ្លួនឯង ក៏​ផ្តល់​សិទ្ធិ​ឲ្យ​ទៅ​ឈ្មោះ សុខ សំណាង ជា​អ្នក​ដឹកជញ្ជូន​ឈើ​វិញ ហើយ​ក្រុមហ៊ុន​នេះ​មាន​ទីតាំង​ក្នុង​ទឹកដី​ខេត្ត​ឧ​ត្ត​រ​មានជ័យ ម្តុំ​ព្រៃ​ស្អា​ក​។​

​ទោះបី​លោក នូ ភិរម្យ អះអាង​យ៉ាងនេះ​ក៏ដោយ តែ​ប្រភព​មួយ​បាន​បង្ហើប​ថា កាលពី​ដើមឡើយ ក្រុមហ៊ុន​ទំរីង​រ៉ាប់​ប័​រ ជា​អ្នក​ដឹកជញ្ជូន​ឈើ​។ លុះ​ពេល​ឈើ​នៅក្នុង​ក្រុមហ៊ុន​រេចរឹល​អស់ ហើយ​ពុំមាន​ឈើ​ដឹក​បន្តទៀត ក៏​ផ្ទេរ​ទៅ​ឲ្យ​ឈ្មោះ សុខ សំណាង ជា​អ្នក​ដឹក​ម្តងវិញ​។ ប្រភព​បន្តថា ការដែល​ក្រុមហ៊ុន​បញ្ឈប់​ការដឹកឈើ​ខ្លួនឯង ព្រោះ​មិនអាច​ទៅ​ទិញ​ឈើ​ពី​ខាងក្រៅ​បាន ម្យ៉ាងទៀត​ការទិញ​ឈើ​ពី​ខាងក្រៅ វា​ប៉ះពាល់​ដល់​ឈ្មោះ​ក្រុមហ៊ុន​។​

​ប្រភព​ដដែល​បញ្ជាក់ទៀតថា ចំពោះ​ឈ្មោះ សុខ សំណាង នេះ ក្រោយពេល​យកឈ្មោះ​ក្រុមហ៊ុន​ទំរីង​រ៉ាប់​ប័​រ មក​ប្រើ​ហើយ ក៏​ដើរ​ទិញ​ឈើ​ពី​ខាងក្រៅ (​ឈើ​កាប់​ដោយ​អនាធិបតេយ្យ​) ចូលមកក្នុង​ក្រុមហ៊ុន ហើយ​ដឹក​ចេញ​បន្ត​។ ដូច្នេះហើយ​ទើប​នៅក្នុង​លិខិតអនុញាត លោក​មេព្រៃ​មិន​ហ៊ាន​បញ្ជាក់​អំពី​ឈ្មោះ​ក្រុមហ៊ុន​ពិតប្រាកដ ដោយ​អនុញាត​ឲ្យ​ឈ្មោះ សុខ សំណាង ដឹក​ពេញមុខ​តែម្តង​៕ K

No comments:

Post a Comment