1 of 3
ភ្នំពេញ:
កម្មករ-កម្មការិនីនៃរោងចក្រ SL1 និង SL2 ជាង ៩.០០០
នាក់ បាននាំគ្នាធ្វើកូដកម្មអស់រយៈពេល ៩ថ្ងៃ មកហើយ
ដោយគ្មានការចរចាដោះស្រាយ ទើបនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១២
ក្រុមកម្មករ-កម្មការិនីទាំងអស់
បាននាំគ្នាមកតវ៉ានៅខាងមុខក្រសួងសង្គមកិច្ច។
រោងចក្រខាងលើស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ក្រុមកម្មករបានឲ្យដឹងថា គោលការណ៍នៃការតវ៉ានោះ គឺទាមទារនូវចំណុចសំខាន់ៗ រួមមាន ទី១-ទាមទារឲ្យថៅកែបើកប្រាក់ថ្លៃឈ្នួលផ្ទះចំនួន ១៥ដុល្លារ ក្នុងមួយខែ។ ទី២-ទាមទារថ្លៃធ្វើដំណើរចំនួន ១០ដុល្លារ ក្នុងមួយខែ។ ទី៣-ថ្លៃវេនយប់ និងថ្លៃមួយសប្តាហ៍ចំនួន ១២ដុល្លារ។ ទី៤-លុយព្រីមប្រចាំខែ ក្នុងមួយខែចំនួន ១២ដុល្លារ។ ទី៥-លុយថ្លៃបាយចំនួន ១.៥០០ រៀល ។
ក្រុមកម្មករបានបន្តថា ការតវ៉ានេះអស់រយៈពេល ៩ថ្ងៃ មកហើយ ដោយគ្មានដំណោះស្រាយណាមួយជាមួយភាគីថៅកែរោងចក្រនោះឡើយ ទើបនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១២នេះ ពួកគេបាននាំគ្នាជួបជុំនៅមុខក្រសួងសង្គមកិច្ច ក្នុងគោលបំណងសុំឲ្យឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច មេត្តាជួយសម្របសម្រួល និងជួយធ្វើការដោះស្រាយជុំវិញបញ្ហាខាងលើនេះ។
ក្រុមកម្មករបានបន្ថែមទៀតថា បើការតវ៉ាគ្មានដំណោះស្រាយទេ ពួកគេនឹងបន្តធ្វើរហូត មិនព្រមឈប់ទេ ដរាបណាភាគីថៅកែរោងចក្រជួបគ្នាចរចាជាផ្លូវការ ទើបពួកគេបញ្ឈប់ការធ្វើកូដកម្ម៕ K

No comments:
Post a Comment