Sunday, May 6, 2012

អតីត​អ្នក​បុរី​កីឡា​ស្វែង​រក​អន្ត​រាគមន៍​ពី​អ្នក​រាយ​ការណ៍​សិទ្ធិ​មនុស្ស​UN​


អតីត​​អ្នក​​បុរី​កីឡា​​​ជាង​​​១០០​​គ្រួសារ​​​ ក្នុង​​​ខណ្ឌ​​៧​​មករា​ រាជ​ធានី​ភ្នំពេញ​  ដាក់​​​​​ពាក្យ​​​បណ្តឹង​​​​​ទៅ​​​តំណាង​​ពិសេស​​​របស់​​អង្គការ​​សហ​ប្រ​ជា​ជាតិ​ ឲ្យ​​ជួយ​​រក​យុត្តិ​ធម៌​​ឲ្យ​​ពួក​គេ​​។​
នៅ​ក្នុង​​លិខិត​សុំ​​អន្តរាគមន៍​ចុះ​ថ្ងៃទី​​៣​ខែឧសភានេះ អ្នក​ភូមិដែលត្រូវបាន​បណ្តេញ​​ចេញ​​ដោយ​ហិង្សា កាល​ពីដើមឆ្នាំ២០១២នេះ បានអះអាងថា​ពួកគេជាជន​​រង​គ្រោះ​​ដោយ​​សារ​​ក្រុម​ហ៊ុន​​​ផាន​អ៊ី​ម៉ិច​​ឈូស​ឆាយ​​កំទេច​​លំ​នៅឋាន​ ​ ដោយ​​​មិន​ទទួល​​បាន​សំណង​សមរម្យ​​​។

ការ​សុំ​អន្តរាគមន៍​កើត​ឡើង​ ខណៈ​លោក ​ស៊ូយ៉ា ស៊ូប៊ែឌី មក​បំពេញ​បេសកកម្ម​​នៅ​​កម្ពុជា​ ចាប់ ពីថ្ងៃ ទី៤​ដល់​​ថ្ងៃទី១១​​ខែ​ឧសភានេះ ដោយ​ផ្តោ​ត​សំ​ខាន់​​​លើ​​ដី​សម្បទានសង្គម​​កិច្ច ដែល​​លោករក​ឃើញថា មាន​ផល​ប៉ះពាល់ដល់​សិទ្ធិ​​រស់​​នៅ​​របស់​​សហគមន៍​​មូល​ដ្ឋាន។
អ្នក​ស្រី​​ ស​ ស៊ន​ អះ​អាង​ជា​​តំណាង​ប្រ​ជាពលរដ្ឋ​មាន​ប្រ​សាសន៍​ថា ពួក​គាត់​​​បាន​​ដាក់​​ពាក្យ​​​បណ្តឹង​ទៅ​លោក ​ស៊ូយ៉ា ​​កាល​ពី​​ថ្ងៃ​ព្រ​ហស្បតិ៍​​ម្សិល​​មិញ​នេះ។​ អ្នក​ស្រី​​បន្ត​ថា ពួកគាត់​សង្ឃឹមថា តំណាង​ពិសេស​របស់​អង្គការ​​សហប្រ​ជា​ជាតិ​​រូប​​​នេះ ​​នឹង​អាច​​ជួយ​​ដោះ​​ស្រាយ​​បញ្ហា​​ដី​ធ្លី​​​​ឲ្យ​​ពួក​គាត់​​បាន​​។
នៅ​​ក្នុង​​ពាក្យ​​បណ្តឹង​​របស់​​អ្នក​​បុរី​​កីឡា​​ ដែល​​មាន​​ស្នាម​​មេ​ដៃ​​ តំណាង​​ប្រ​ជា​ពល​រដ្ឋ​​ចំនួន​​​៩នាក់ ​បាន​ឲ្យ​​ដឹង​​ថា ​កាល​ពី​ឆ្នាំ​​២០០៣​ រាជរដ្ឋាភិ​បាល​កម្ពុជា​​បាន​ប្រ​គល់​​​ដី​​សម្បទាន​​សេដ្ឋ​​កិច្ច​​​ទំ​ហំ​​​ជាង​​​៤ហិកតា​ ឲ្យ​​ប្រ​ជាពលរដ្ឋ​​​១០​​សហគមន៍​ ស្មើ​ចំនួន​ ​១៧៧៦​គ្រួសារ​ ។​​តែ​ក្នុ​ង​​លិខិត​នោះ​ បានតម្រូវ​ឲ្យ​​ក្រុម​​ហ៊ុ​ន​​​ផាន​​អ៊ី​ម៉ិច​សាង​​សង់​​អគារ​​ចំនួន​​១០​ មាន​​១៧៤បន្ទប់​​សម្រាប់​ពលរដ្ឋ។ ​​តែ​ក្រុម​​ហ៊ុន​​សាង​សង់​​បាន​​៨​អាគា​រ​​ប៉ុណ្ណោះ​ ដោយ​​អះ​អាង​ថា​​ខ្ស័យ​ធន៕

No comments:

Post a Comment