Thursday, May 17, 2012

ព្រៃឈើ នៅក្នុងស្រុក ថាឡាបរិវ៉ាត់ រងការកាប់បំផ្លាញ

Friday, 18 May 2012 10:32 ដោយៈ គឹម ស្រេង-ID-010

ស្ទឹងត្រែង ៖ ព្រៃឈើ នៅតំបន់ នៃស្រុកថាឡាបរិវ៉ាត់ កំពុងតែឈានទៅរកការវិនាស ពីសំណាក់ ឈ្មួញរកស៊ីឈើ ល្មើសច្បាប់ ជួលកម្មករកាប់ទន្រ្ទាន យកឈើប្រណិត ដឹកជញ្ជូនទៅលក់នៅ វៀតណាម និងប្រទេសឡាវ ក្រោមការមើ លរំលងពីសមត្ថកិច្ច និងមន្រ្តីរដ្ឋបាលព្រៃឈើប្រចាំការ ក្នុងតំបន់នោះ។
ប្រភពបានឱ្យដឹងថា សកម្មភាពនេះ កំពុងតែកើតឡើងយ៉ាងគគ្រឹកគគ្រេង នៅលើទឹកដីឃុំ ព្រះរំកិល ស្រុកថា ឡាប រិវ៉ាត់ ដែលក្រុមឈ្មួញបានធ្វើការទាក់ទងគ្នាជាមួយឈ្មួញឡាវ សំរុកកាប់ឈើនៅក្នុងភូមិ សាស្ត្រវាល ដេញ អូរតាឡាស់ដឹកជញ្ជូនតាមគោយន្តកន្ត្រៃ និងរថយន្តកែច្នៃយកទៅដាក់នៅមាត់ច្រាំង ទន្លេក្នុង ឃុំព្រះរំកិល ហើយពួកគេដឹកបន្តតាម កាណូតតូចធំ តាមដងទន្លេមេគង្គចូលតាមច្រកវ៉ឹនខាំទៅ លក់ឲ្យថៅកែឡាវនៅក្នុងទឹកដីឡាវ ក្រោមការបិទបាំងនិងបើកដៃពីលោក រី   រស្មី នាយសង្កាត់រដ្ឋបាល ព្រៃឈើព្រះរំកិល។
នៅលើទឹកដីស្រុកថាឡាបរិវ៉ាត់ ទាំងមូលការកាប់ឈើប្រណិត និងកំពុងបន្តយ៉ាងសកម្ម  ហើយក្រៅពីឃុំព្រះរំកិល គឺនៅក្នុងទីរួម ស្រុកថាឡាបរិវ៉ាត់តែម្តង មានមេឈ្មួញជាច្រើននាក់ បានធ្វើសកម្មភាពដឹក ជញ្ជូនឈើប្រណិត ចេញពីព្រៃធម្មជាតិ ពីតំបន់នានា ក្នុងស្រុកថាឡាបរិវ៉ាត់ ហើយបន្តដឹកចូលយកមកចែកចាយ តាមរោងសិប្បកម្ម កែច្នៃឈើប្រណិត ជាច្រើនកន្លែង នៅក្នុងទីរួមស្រុកថាឡាបរិវ៉ាត់ នេះបើតាមការឲ្យដឹងពីប្រជាពលរដ្ឋ ដោយមានការ ត្រូវរូវគ្នា ជាមួយ លោកនាយរងផ្នែក និងមេឈ្មួញ។
ប្រភពមួយទៀតបានឱ្យដឹងថា  តំបន់ព្រៃឡង់ជាប់ព្រំប្រទល់ខេត្តចំនួន៤ខាងលើ ក្រុមឈ្មួញក៏កំពុងធ្វើសកម្មភាពកាប់និងដឹកជញ្ជូនចេញពីតំបន់នោះចូលមកស្តុកទុកនៅ ក្នុងព្រៃនិងនៅក្នុងទឹកទន្លេ ក្នុងភូមិ កាំងចាម ភូមិក្ងោក និងអូរសៀមបូក តាមរយះគោយន្តកែច្នៃស្ទើររៀងរាល់ថ្ងៃ នៅពេលយប់ស្ងាត់ទើបក្រុម ឈ្មួញទាំងនោះ  លើកដាក់ទូក ដឹកបន្តទៅកាន់ ខេត្តក្រចេះនិងដឹកឆ្លងមកដាក់ត្រើយម្ខាងក្នុងស្រុកសៀមបូក ដាក់បង្កប់ ក្រោមរថយន្តដឹកដំឡូងមី ទៅកាន់ប្រ           ទេសវៀតណាម។ ហើយឈ្មួញដែលដឹកជញ្ជូនឈើប្រណិតចេញពីតំបន់ ព្រៃឡង់នេះ មេឈ្មួញ ដែលគេស្គាល់ថាជាឈ្មួញដុះស្លែម្នាក់ឈ្មោះគន្ធា បច្ចុប្បន្នគេមិនបានចេញឈ្មោះទេ ដោយប្រើរូប ភាពឱ្យឈ្មោះសម្បត្តិ  និងឈ្មោះនួនជាអ្នកចេញមុខ។
ជុំវិញករណីនេះ លោក រី  រស្មី នាយសង្កាត់ព្រះរំកិល លោកបានប្រាប់ថា លោកមិន បានដឹងទេ ជាប់រវល់នៅ ភ្នំពេញចាំសួរកូនចៅសិន។  ចំណែក លោកវ៉ា សុខា  នាយ រងផ្នែក លោកបានមានប្រសាសន៍ថា លោកគ្មានកំលាំង ទប់ស្កាត់ ព្រោះលោកនៅតែឯង ចាំតែស្នាក់ការ កំលាំងជាប់រវល់ចេញទៅក្រៅ ពេលលោកចុះទៅធ្វើការម្នាក់ឯងពុំអាចទប់ស្កាត់បានទេ បើបង្កើតគណកម្មការ ទើបអាចធ្វើទៅបាន។
ប្រសិនបើលោកនាយផ្នែកថាឡាបរិវ៉ាត់នៅ តែបន្តបើកដៃឲ្យក្រុមឈ្មួញទាំងនេះ ដឹកឈើយ៉ាង អនាធិបតេយ្យចេញ ពីតំបន់ខាងលើ ដោយគ្មាន ធ្វើការទប់ស្កាត់និងបង្ក្រាបទេនោះ បា្រកដជា ដើរផ្ទុយពីគោលការណ៏របស់នាយករដ្ឋបាល ព្រៃឈើ ហើយ ជាពិសេសនោះ គឺបានផ្ទុយពីបទ បញ្ជាលេខ០១ របស់សម្តេចតេជោប្រមុខដឹកនាំប្រទេសកម្ពុជាតែម្តង៕
Photo by DAP-NEWS
Photo by DAP-NEWS

No comments:

Post a Comment