Thursday, May 17, 2012

អាមេរិក​​ស្នើ​អោយ​​កម្ពុជា​​ស៊ើប​អង្កេត​​ករណី​​ស្លាប់​​កុមារី​​ក្នុង​​ទំនាស់​​ដី​ធ្លី

ថានទូត​សហរដ្ឋអាមេរិក​បានចេញ​ ថ្លែងការណ៍​រំ​លែង​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​របស់​កុមារី​ហេង ចាន់ថា​ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ការ​ព្រឹត្តិការណ៍​បង្ក្រាប​របស់​កំ​ លាំង​រដ្ឋាភិបាល​ទៅលើ​មនុស្ស​មួយក្រុម​ដែល​រដ្ឋាភិបាល​ចាត់ទុកថា​បាន​ ព្យាយាម​កាន់កាប់​ដី​ដោយ​ខុសច្បាប់។




ក្រៅពី​ការ​ថ្លែង​សារ​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ និង​មិត្ត​ភក្ត្រ​របស់​កុមារី​ហេង ចាន់ថា ស្ថានទូត​សហរដ្ឋអាមេរិក​បាន​អំពាវនាវ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន អោយ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​អោយ​គ្រប់​ជ្រុងជ្រោយ និង​ប្រកបដោយ​តម្លាភាព ករណី​ស្លាប់​កុមារី​រូបនេះ។

នៅក្នុង​សេចក្តីថ្លែងការណ៍​ដែល​ត្រូវបាន​ចេញផ្សាយ​ជា​សាធារណៈ​នៅ​រសៀល​ថ្ងៃ​ ព្រហស្បតិ៍​នេះ សហរដ្ឋអាមេរិក​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖«សហរដ្ឋអាមេរិក​តែងតែ​សំដែង​ កង្វល់​ចំពោះ​ជម្លោះដីធ្លី​ដែលមាន​ចំនួន​កាន់តែច្រើន​នៅ​កម្ពុជា និង​លទ្ធភាព​ដែល​វា​ត្រូវ​ក្លាយទៅជា​ការប្រឈមមុខ​ដាក់គ្នា​ដោយ​ហិ​ង្សា។ យើង​អំពាវនាវ​ដល់​អ្នក​តវ៉ា និង​កំលាំង​សន្តិសុខ​ចៀសវាង​ការប្រើ​ហឹ​ង្សា ហើយ​អត់ធ្មត់​ជា​អតិបរិមា»។

យោងតាម​សេចក្តីថ្លែងការណ៍​នេះ​ដដែល បើទោះជា​សហរដ្ឋអាមេរិក​បាន​អបអរ​សេចក្តីសម្រេច​ថ្មី​ចុងក្រោយ​របស់​ រដ្ឋាភិបាល ក្នុងការ​ផ្អាក​ផ្តល់​ដី​សម្បទាន​ក៏ដោយ ប៉ុន្តែ​ការ​ប្រឈម​ដាក់គ្នា​កាលពី​ថ្ងៃ​ពុធ​នៅក្នុង​ស្រុក​ឆ្លូង​ ខេត្តក្រចេះ​នោះ សហរដ្ឋអាមេរិក​យល់​ឃើញថា វា​មាន​សារៈសំខាន់​ជាបន្ទាន់​មួយ​នៃ​សិទ្ធិ​លើ​ទ្រព្យសម្បត្តិ  សេចក្តីត្រូវការ​អោយមាន​ប្រព័ន្ធ​នៃ​ការដោះស្រាយ​ដែល​ឯករាជ្យ ប្រកបដោយ​តម្លាភាព​ស្របតាម​នីតិរ​ដ្ឋ៕

No comments:

Post a Comment