Thursday, May 3, 2012

តុលាការ​លើក​ពេល​សាកសួរ​តំណាង​អ្នកភូមិ​បឹងកក់៦នាក់

(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  04-05-2012, 10:10 am) |  ដោយ សម្បត្តិ



ភ្នំពេញ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​លើក​ពេល​សាកសួរ​តំណាង​អ្នកភូមិ​បឹងកក់៦នាក់​ដែល​ត្រូវបាន​គេ​កោះហៅ​ឡើង​តុលាការ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី៤ឧសភា​នេះ។ ការលើក​​​ពេលនេះ​បានធ្វើ​ឡើង​នៅក្រោយពេល​ដែលមាន​អ្នក​តវ៉ា​ជាច្រើន​បាននាំគ្នា​មកជួបជុំ​នៅ​ពីមុខ​តុលា​ការដែល​បង្ខំ​ឲ្យ​អាជ្ញាធរ​បិទផ្លូវ​នៅមុខ​តុលាការ​មួយរយៈ។

តំណាង​អ្នកភូមិ​បឹង៦កក់៦នាក់​គឺ អ្នកស្រី ទេព វ​ន្នី, ហេង មុំ, ង៉ែត ឃុន, ឆេង លាភ និង​តុល ស្រី​ពៅ ដែល​បាន​ឡើង​ទៅដល់​តុលាការ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​នេះ​ដើម្បី​ឆ្លើយបំភ្លឺ​តុលាការ​ចំពោះ​ពាក្យបណ្តឹង​ខាង​របស់​អ្នកស្រី​លី មុំ នោះបាន​វិលត្រឡប់​ទៅផ្ទះ​វិញ​ហើយ​បន្ទាប់ពី​តុលាការ​បាន​លើក​ពេល​ការសាកសួរ។ រីឯ​អ្នកភូមិ​បឹងកក់ និង​បូរី​កីឡា ប្រហែល១០០នាក់​ដែល​បាននាំគ្នា​ឡើងទៅ​តវ៉ា​នៅ​ពីមុខ​តុលាការ​នោះ​ក៏បាន​បំបែក​គ្នា​ទៅវិញ​អស់ហើយ​ដែរ។

សូមបញ្ជាក់ថា ស្ត្រី​ទាំង៦រូប​បាន​មានទំនាស់​ជាមួយ​អ្នកភូមិ​បឹងកក់​មួយក្រុម​ទៀត​ដែលមាន​តំណាង​ឈ្មោះ លី មុំ បាន​ឈ្លោះទាស់ទែង​គ្នា​អំពី​បញ្ហា​ដី​បឹងកក់​រហូតដល់​មានការ​បាច​ខិត​ប​ណ្ណ័​ជេរប្រមាថ​និង​គំរាម​ជីវិត​អ្នកស្រី​លី មុំ ដែល​គេ​សង្ស័យថា ជា​ទង្វើ​របស់​ក្រុម​អ្នកភូមិ​បឹងកក់​តំណាង​ដោយ​អ្នកស្រី​ទេព វ​ន្នី។ នេះ​ជា​ហេតុផល​ដែល​អ្នកស្រី​លី មុំ ដាក់ពាក្យ​បណ្តឹង។ អ្នក​ទាំង៦នាក់​ត្រូវបាន​គេ​ប្តឹង​ទាម​ទារជំងឺចិត្តម្នាក់១ម៉ឺន​ដុល្លារ៕

No comments:

Post a Comment