Thursday, May 3, 2012

ព្រះរាជអាជ្ញា​ខេត្តកោះកុង​បាន​បន្ត​សួរដេញដោល​ជនសង្ស័យ​ បាញ់ សម្លាប់ លោក ឈុត វុទ្ធី


ព្រះរាជអាជ្ញា​ខេត្តកោះកុង​បាន​បន្ត​សួរដេញដោល​ជនសង្ស័យ​ឈ្មោះ​រ៉ា​ន់ បូ​រ័ត្ន​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ។ រ៉ា​ន់ បូ​រ័ត្ន​ដែលជា​សន្តិសុខ​ក្រុមហ៊ុន​ដែលមាន​គំនរ​ឈើ​ដែល​លោក​ឈុត វុទ្ធី​បាន​ថតរូប​នោះ គឺជា​មនុស្ស​ម្នាក់​ដែល​បាន​ស្ថិតនៅក្នុង​ហេតុការណ៍​ផ្ទុះអាវុធ​នោះ​តែម្តង។

កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ បុរស​ជា​ជនសង្ស័យ​ម្នាក់​នៅក្នុង​សំណុំរឿង​ឈុត វុទ្ធី និង​អ៊ិន រតនា​ត្រូវបញ្ជូន​ទៅដល់​តុលាការ​ខេត្តកោះកុង។ នេះ​បើតាម​ការអះអាង​របស់​អ្នក​សម្រប​សម្រួល​​អង្គកា​រលី​កាដូ​ប្រចាំ​ខេត្តកោះកុង​លោក អ៊ិន គង់​ជិត។មន្ត្រី​លីកាដូ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ព្រះរាជអាជ្ញា​បាន​បន្ត​សួរ ដេញ ដោល​ជនសង្ស័យ​នេះ​ទៀត មុននឹង​បញ្ជូនទៅ​ចៅក្រម​ស៊ើបអង្កេត។

ជនសង្ស័យ​ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ​រ៉ា​ន់ បូ​រ័ត្ន ជា​សន្តិសុខ​របស់​ក្រុមហ៊ុន​មួយ​ដែល​ទទួលបាន​សិទ្ធិ​ពី​រដ្ឋាភិបាល​ដើម្បី​ប្រមូល​ឈើ​ពី​បាត​អាង​វា​រី​អគ្គីសនី​ឬ​ស្សី​ជ្រុំ​ក្នុង​ខេត្តកោះកុង​នោះ។
ចំណែកឯ​ក្រុម​គណៈកម្មការ​ចម្រុះ​ដែល​បង្កើតឡើង​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​កំពុង​ស្ថិតនៅ​ខេត្តកោះកុង និង​បាន​ទៅដល់​ទីកន្លែង​កើតហេតុ​នៅ​ចំនុច​វាល​បី ស្រុក​មណ្ឌល​សីមា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្ប តិ៍​ដើម្បី​ដំណើរការ​ស៊ើបអង្កេតរ​បស់​ខ្លួន។ ក្រុម​គណៈកម្មការ​ចម្រុះ​ក៏បាន​សួរ​យក​ព័ត៌មាន​ពី​ជនសង្ស័យ​ដ៏​សំខាន់​ឈ្មោះ​រ៉ា​ន់ បូ​រ័ត្ន​នេះដែរ។


គណៈកម្មការ​​ចម្រុះ​បាន​រកឃើញ​ចំនុចថ្មីៗច្រើន​នៅក្នុង​សំណុំរឿង​ឃាតកម្ម​នៅ​ចំនុច​វាល៣ខេត្តកោះ កុង​ដែល​ធ្វើ​សកម្មជន​ការពារ​បរិស្ថាន​លោក​ឈុត វុទ្ធី និង​កងរាជអាវុធហត្ថ​ឈ្មោះ អ៊ិន រតនា​ស្លាប់​នៅ នឹងកន្លែង​នោះ។ នេះ​បើតាម​ការអះអាង​របស់​លោក​ទិ​ត សុធា សមាជិក​មួយរូប​នៅក្នុង​គណៈកម្មការ​ចម្រុះ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​កាលពី​ថ្ងៃទី៣០មេសា។
លោក​ទិ​ត សុធា​អះអាងថា៖«ក្រុមការងារ​បាន​សាកសួរ​សាក្សីសំខាន់ៗជាច្រើន ហើយក៏​បានទទួល​ព័ត៌ មានថ្មីៗច្រើន​ផងដែរ​នៅក្នុង​ករណីនេះ»។ មន្ត្រី​ដដែល​បាន​បញ្ជាក់ថា ក្រុម​ការងារ​​របស់លោក​កំពុង​ព្យា យាម​ធ្វើការ​ដើម្បី​ផ្តល់​យុត្ត​ធម៌​ដល់​គ្រួសារ​ជនរងគ្រោះ៕
លោក ឈុត វុទ្ធី ត្រូវបានគេបាញ់សម្លាប់នៅតំបន់វាលបី ខេត្តកោះកុង 

No comments:

Post a Comment