0 1
ក្រុមមន្ត្រីពីឧត្តមស្នង
ការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស , អង្គការលីកាដូ
,អង្គការអាដហុក និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៏
រួមទាំងអ្នកកាសែតផង ដែលបានព្យាយាមទៅពិនិត្យកន្លែងកើតហេតុ
ក្នុងភូមិព្រូម៉ា ឃុំ កំពង់ដីរី ស្រុកឆ្លូង ខេត្ត ក្រចេះ
ដែលត្រូវបានចោទថា ពលរដ្ឋគ្រោងធ្វើអប្បគមន៏
ត្រូវបានរារាំងកាលពីព្រឹកមិញ ។
ក្រុមមន្ត្រីនៃអង្គការទាំង នោះ បើទោះត្រូវបានប្រឹងប្រែងពន្យល់ទៅកាន់អាជ្ញាធរ ចំពោះអ្វីដែលគេចង់ដឹងពីមាត់ប្រជាពលរដ្ឋដោយផ្ទាល់ថា ពួកគាត់ពិតជាមានផែនការអបគមន៏ឬយ៉ាងណា? រួមទាំងពិនិត្យមើលភស្តុតាងជាក់ស្ដែង ក៏ពួកគេត្រូវបានទប់ស្កាត់ ដោយពុំបានបង្ហាញប្រាប់ពីហេតុផលអ្វីទាំងអស់ ។
នៅក្នុងការបង្រ្កាបយ៉ាង គគ្រឹកគ្រេងមួយដែលមានកម្លាំងប្រដាប់អាវុធ ជិត១ពាន់នាក់កាលពីថ្ងៃពុធម្សិលមិញទៅលើក្រុមអ្នកភូមិ ដែលរងការចោទប្រកាន់ថា ប៉ងធ្វើអបគមន៏ទឹកដី បានធ្វើឲ្យក្មេងស្រីជំទង់ម្នាក់ស្លាប់ ហើយអ្នកភូមិ៥នាក់ទៀត ត្រូវបានចាប់ខ្លួន ជាមួយស្នា១ដើម ដែលគេប្រើប្រាសដើម្បីបាញ់កង្កែប ។
ក្រុមអង្គការសង្គមស៊ីវិល បានហៅការចោទប្រកាន់ និងការបង្រ្កាបយ៉ាងសំពីងសំពោងទៅលើអ្នកភូមិនោះថា ជារឿងដ៏គួរឲ្យអស់សំដំណើច និងជាលេសបើកដៃឲ្យមានការបាញ់សម្លាប់ប្រជាពលរដ្ឋដែលមាន បញ្ហាដីធ្លី ជាមួយអ្នកមានលុយ មានអំណាច តាមរបៀបឆៅៗ ក្រៅច្បាប់ ៕

No comments:
Post a Comment