មានការទម្លាយឲ្យដឹងថា
ជំនួយការផ្ទាល់របស់នាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន
សែនដែលត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី ២២ ខែ មេសា កន្លងទៅ
ពីបទឧក្រិដ្ឋវាយតប់និងប្រើប្រាសដំបងឆក់ ,
កាំភ្លើងធ្វើឲ្យបុរស៤នាក់រងរបួសធ្ងន់នោះ
គេក៏ជាឧក្រិដ្ឋជនក្នុងការកាប់បំផ្លាញព្រៃឈើខ្មែរយ៉ាងវិនាសផង
ដែរ ។ឥឡូវតាមដឹងមកថាជននេះ ត្រូវបានគេរត់ការសម្របសម្រួល
ហើយតុលារការខេត្តកោះកុង គ្រោងធ្វើការដោះលែងឲ្យមានសេរីភាពវិញ
នៅថ្ងៃច័ន្ទ ទី ៧ ឧសភា នេះហើយ ។
តាមប្រភពដែលធ្លាយចេញពី ” ង .
៧០ ”
ជាទីបញ្ជាការធំនៃកងអង្គរក្សរបស់នាយករដ្ឋមន្ត្រីឲ្យដឹងថាតាម
ពិតទៅឧត្តមសេនីយ៏ទោ ប៊ុន សុខា
និងអង្គរក្សគេ៣នាក់ដែលបានប្រើប្រាសអំពើពាលដ៏ហិង្សា
ត្រូវបានគេគ្រោងធ្វើការដោះលែង
តាំងតែពីរឿងរ៉ាវទើបកើតភ្លាមៗម្ល៉េះ , ប៉ុន្តែដោយខ្សែអាត់វីដេអូ
ស្ដីពីអំពើឃោរឃៅ ដែលបានធ្វើឲ្យមនុស្ស ទូទាំងពិភពលោកញាក់សាច់
ដែលទង្វើនេះ នាំឲ្យមានការដៅដល់ ហ៊ុន សែន ដែរនោះ
ផែនការសម្របសម្រួលឲ្យដោះលេង ក៏ត្រូវអាកខានវិញ
។ប៉ុន្តែយ៉ាងណាក៏ដោយ នៅពេលដែលព្រឹត្តិការណ៏នេះ
ហាក់បានថមថយការចាប់អារម្មណ៏
ដោយជំនួសមកវិញនូវព្រឹត្តិការណ៏មួយទៀតប្រកបដោយភាពភ្ញាក់ផ្អើល
គឺករណីបាញ់សម្លាប់លោក ឈុត វុទ្ធី
សកម្មជនការពារបរិស្ថានល្បីឈ្មោះនោះ
ជនឧក្រិដ្ឋដែលជាជំនួយការផ្ទាល់ របស់នាយករដ្ឋមន្ត្រី
ខ្មែររូបនេះ នឹងត្រូវបានគេប្រឡេចចេញពីគុក
នៅថ្ងៃច័ន្ទនេះហើយ ។
ដែលវាបានក្លាយជាដំណឹងធ្វើឲ្យមានក្ដីកង្វល់ខ្លាំង
ទាំងជនរងគ្រោះ ម្ចាសសណ្ឋាគារ និង
ក្រុមមន្រ្តីអង្គការសិទ្ធិមនុស្សនានា
ដែលបាននាំគ្នាឈឺឆ្អាលចំពោះករណីនេះ ។
ឧត្តមសេនីយ៏ទោ និង ជានាយសេនាធិការរង នៃ កងអងរក្ស របស់នាយករដ្ឋមន្ត្រី ដែលត្រូវបានគេស្គាល់ថាឈ្មោះ ប៊ុន សុខា មានវ័យទើបតែជាង៣០ ឆ្នាំ រួមទាំងអង្គរក្សរបស់គេ៣នាក់ បានធ្វើការវាយដំច្រំធាក់ទៅលើ់ បុរស៤ ដោយបានប្រើប្រាសដំបងឆក់ និង កាំភ្លើងផង រហូតធ្វើឲ្យជនរងគ្រោះម្នាក់ចំណោមនោះសន្លប់ នៅក្នុងសណ្ឋាគារមួយក្នុងខេត្ត កោះកុង កាលពីថ្ងៃទី២២ខែ មេសា ។
មានសេចក្ដីរាយការណ៏ថា បន្ទាប់ពីក្រុមប៉ូលិសចូលទៅដល់ដើម្បីធ្វើអន្តរាគមន៏ ជនបង្កដ៏មានអំណាច បានយកកាំភ្លើងបាញ់បង្ហើរក្បាលប៉ូលិសទៀត ផង ។ ដែលបានបង្ហាញឲ្យឃើញពីការគម្រាមកំហែង ដ៏ក្រអឺត ទៅលើក្រុមសមត្ថកិច្ច ហើយថែមទាំងទះទ្រូងថា គេគឺជានាយសេនាធិការរង របស់កងអង្គរក្សនាយករដ្ឋមន្ត្រី ដែលផ្ដើមឲ្យមានការងឿងឆ្ងល់ថា អ្នកនៅក្បែរ នាយករដ្ឋមន្ត្រីសុទ្ធតែជាមនុស្សយង់ឃ្នងរបៀបនេះឬ ?
ជាចំណែកនៃការជួយបន្ធូរ ស្ថានការណ៏ ភ្លាមៗ នៅទីក្រុងភ្នំពេញឯហ្នេះហ៊ីង ប៊ុនហៀង មេបញ្ជាការធំនៃកងអង្គរក្សរបស់ ហ៊ុន សែន បាននិយាយដោយចាត់ទុកថា ជារឿងរ៉ាវកំប៉េកកំប៉ុក តូចតាច ។ហើយថែមទាំងថា ខ្លួននឹងជួយធ្វើអន្តរាគមន៏ តាមទម្លាប់ទៅកាន់តុលាការ ឲ្យធ្វើការដោះលែងជនបង្ករ និងអង្គរក្សរបស់គេភ្លាមៗ ។ ប៉ុន្តែបើទោះជាដូច្នេះក្ដី រូបភាពដែលបានមកពីប្រព័ន្ធវីដេអូរ សន្តិសុខ របស់សណ្ឋាគារ មិនអាចប្រកែក បានឡើយ ពីសកម្មភាពដ៏សាហាវឃោរឃៅនេះ។
នៅក្នុងរូបភាពវីដេអូ តាមប្រព័ន្ធយូធ្យូប (YouTube) បានបង្ហាញឲ្យឃើញ ឧត្តមសេនីយ៏ទោ ប៊ុន សុខា ស្លៀកតែ កន្សែងពោះគោ ធ្វើសកម្មភាពទាត់ធាក់ព្រមទាំងដាល់បុរស ក្មេងម្នាក់ ដែលកំពុងតែអង្វរសុំសេចក្ដីអាណិតអាសូរ យ៉ាងខ្លាំង ។
អង្គរក្ស របស់ឧត្តមសេនីយ៏ដ៏ ព្រៃផ្សៃ រូបនេះ មានដូចជា សោម វាសនា , សោម ឆៃយា និង ម៉េង ឈាងលី ព្រមទាំងមនុស្ស មួយចំនួនទៀត កំពុងឈរមើល ។ បុរសទាំងនោះដែលមានម្នាក់មានកាំភ្លើងខ្លី បានដើរកាត់ពីមុខម៉ាស៊ីនថត ទៅយកដំបងឆក់ មកឆក់ជនរងគ្រោះ ដ៏សែនសង្វេគ ។ចំណែកប្រពន្ធ និង ម្ដាយក្មេកដែលមានចិត្តជាយក្សដូចគ្នា ឈរក្រពាត់ដៃមើលអំពើយង់ឃ្នងរបស់ប្តីនិង កូនប្រសារដោយក្ដីពេញចិត្ត ។
តាមរយៈរូបភាពវីដេអូ បង្ហាញពីអំពើ គួរឲ្យស្អប់ខ្ពើម ដែលមានរយៈពេល ១៣ នាទីនេះ ដើមឡើយ ត្រូវបានក្រុមមន្ត្រីអង្គការសង្គមស៊ីវិល ក៏ដូចជាអ្នកវិភាគនានាយលថា វានឹងជួយធ្វើឲ្យពួកមនុស្ស ពាល មានការ ខ្មាស់អៀន ចំពោះអំពើរបស់គេខ្លះ ពេលដែលរូបភាពត្រូវបានផ្សព្វផ្សាយជាសាធារណៈ តាមរយៈបច្ចេកវិទ្យាព័ត៌មាន ទំនើប នាសម័យនេះ ។ ប៉ុន្តែពេលនេះវាបានក្លាយទៅជារឿងដ៏ខកចិត្តបំផុត សម្រាប់ជនរងគ្រោះដោយសាការរំលោភបំពានទូទៅ និង ជាការលើកទឹកចិត្ត ដល់ពួកអ្នកមានអំណាច មានលុយ កាន់តែមានសភាពឃោរឃៅខ្លាំង ពេលដែលដឹងថា តុលាការខេត្តកោះកុង គ្រោងធ្វើការដោះលែង ជនព្រៃផ្សៃដែលជាអង្គរក្សរបស់ ហ៊ុន សែន នៅថ្ងៃនេះ នោះ ។
លោក អំ សំអាត មន្ត្រីផ្នែកច្បាប់របស់អង្គការសិទ្ធិមនុស្សលីកាដូ ធ្លាប់បានថ្លែងការជើងមុន បន្ទាប់ពីដឹងយ៉ាងជ្រក់ជ្រិញពីមាយាទរបស់តុលាការខ្មែរ ដែលជាឧបករណ៏របស់ពួកអ្នកមានអំណាចមានលុយនោះថា ” រឿងនេះមានភស្តុតាងបញ្ជាក់ពីបទល្មើសគ្រប់គ្រាន់ ជាពិសេតាមរយៈរូបដែលបានមកពីកាំមេរ៉ា វីដេអូ របស់សណ្ឋាគារ ។ ដូច្នេះ បើសិនជារឿងនេះ ត្រូវបានគេធ្វើការដោះលែងវិញ នោះវា បង្ហាញឲ្យឃើញថា ប្រព័ន្ធយុត្តិធម៌ នៅក្នុងប្រទេសកម្ពុជាយើង ពុំទាន់មានភាពឯករាជ្យពិតប្រាកដឡើយ ។ ហើយក៏ជាការបញ្ជាក់ថា ប្រព័ន្ធតុលាការពេលនេះកំពុងស្ថិតនៅ ក្រោមគំនាបនយោបាយ ដែលធ្វើឲ្យវប្បធម៌នីទណ្ឌភាពនៅតែ បន្តអូសបន្លាយ…”។
ជុំវិញករណីនេះ បើតាមក្រុមអ្នកច្បាប់ខ្លះនិយាយថា ការប្រើប្រាសកាំភ្លើងបាញ់ និង ព្រួតគ្នាវាយដំច្រំធាក់មនុស្សរហូត ឲ្យសន្លប់បែបនេះ គឺជាបទឧក្រិដ្ឋយ៉ាងប្រាកដ ដែលមិនអាចអនុញ្ញាតិឲ្យជនបង្កនៅក្រៅឃុំបានឡើយ ។ ទោះបីជននោះ បានប្រើប្រាសលុយ ធ្វើការសម្របសម្រួលជាមួយជនរងគ្រោះ និងផ្ដល់ប្រាក់តម្កលទៅឲ្យតុលាការក្ដី ។
បើតាមសេចក្ដីរាយការណ៏បានឲ្យ ដឹងថា ទីប្រឹក្សាផ្ទាល់របស់ ហ៊ុន សែន ម្នាក់នេះ ក៏ជាឧក្រិដ្ឋជនបំផ្លាញព្រៃឈើខ្មែរដ៏ខ្លាំងក្លាម្នាក់ដែរ ដែលមនុស្សភាគច្រើន ក្នុងខេត្ត កោះកុង និងខេត្ត ព្រះវិហារ បានស្គាល់ឈ្មោះគេយ៉ាងច្បាស់ដូចកូនស្គាល់ឪពុកម្ដាយដែរថា ជាឈ្មួញឈើដ៏ធំមួយដែលមានខ្នងក្រាសនិង ដូចដែលគេបានដឹងកន្លងមក នៅក្នុងរបាយការរបស់អង្គការបរិស្ថានពិភពលោក Global Witness ឈ្មោះសែស្រឡាយអ្នកលួចជាតិដូច្នោះដែរដែលថា ឈ្មួញឈើធំៗ និង ពួកអ្នកកាងឈើ ចេញពីប្រភព ” ង. ៧០ ” ។
តាមប្រភពថា ក្រោមអាជ្ញាបន ផ្គត់ផ្គង់ឈើសម្រាប់ធ្វើសារមន្ទីរមួយ ដែលគេដឹងថា ជារបស់បក្សប្រជាជន នៅខេត្ត ព្រៃវែង ដែលអាជ្ញាបននេះ បានទិញបន្តពីគេ បានផ្ដល់លទ្ធភាពឲ្យ ប៊ុន សុខា ដឹកឈើប្រណិតយ៉ាងគគ្រឹគគ្រេង ពីតំបន់ឈើគ្រប់ទិសទីទូទាំងប្រទេស ពិសេស នៅខេត្ត ភាគពាយ័ព្យ មានឧត្តរមានជ័យ និង ព្រះវិហារជាដើម ។ ដែលឈើទាំងនោះភាគច្រើនត្រូវបានគេបង្ហួសយកទៅលក់នៅស្រុកយួន ។
ប៉ុន្តែអំណាចនិងលុយ ដែលបានមកពីការលក់ជាតិនេះ គឺជាមធ្យោបាយសំខាន់តែមួយគត់ ដែលនឹងធ្វើឲ្យតុលាការខេត្ត កោះកុង ព្រមធ្វើការដោះលែង ប៊ុន សុខា នាយរងសេនាធិការចម្រុះដ៏មានអំណាចរបស់ ហ៊ុន សែន នៅថ្ងៃនេះ ៕
ប៊ុន សុខា ( រូប ស្លៀក កន្សែង ពោះ គោ ) និង អង្គ រក្ស ព្រួត វាយ ជន រង គ្រោះ និង ប្រពន្ធ ឈរ ឱប ដៃ មើល យ៉ាង ពេញ ចិត្ត

No comments:
Post a Comment