9 0
ក្រុមអ្នកភូមិបឹងកក់ប្រមាណជិត២រយនាក់ ដែលលើកគ្នាទៅធ្វើការតវ៉ានៅខាងមុខតុលាការក្រុងភ្នំពេញនៅព្រឹកថ្ងៃសុក្រនេះ បានធ្វើការទាមទារឲ្យតុលាការនេះ ដោះស្រាយសំណុំរឿងរបស់ខ្លួនជាមួយអតីតអ្នកដឹកនាំរបស់គេគឺអ្នកស្រី លី ម៉ុម ដែលរងការចោទថា បានចូលដៃជាមួយក្រុមហ៊ុន ស៊ូកាគូ និង អាជ្ញាធរដ្ឋាភិបាលនោះ ដោយយុត្តិធម៌ ។
នៅចំពោះមុខកម្លាំងអាជ្ញាធររដ្ឋាភិបាលប្រមាណជិត២រយនាក់ដែរអ្នកស្រី ទេព វន្នី តំណាងអ្នកភូមិបឹងកក់នាពេលនេះបានថ្លែង ថា តុលាការអយុត្តិធម៌ណាស លើកតែសំណុំរឿងរបស់អ្នកស្រី លី ម៉ុម មកចាត់ការ តែសំណុំរឿង របស់ពួកគាត់ត្រូវបានផ្អឹបទុក ។ ដោយអ្នកស្រីបាននិយាយ ជាមួយការសម្លឹងទៅមើលក្រុមប្រដាប់អាវុធថា គាត់មិនខ្លាចស្លាប់ទេ បើសិនជាមានការបាញ់ប្រហារក្នុងពេលតវ៉ានេះ ។ ព្រោះបានផ្ដាំប្ដី និងកូនៗ រួចអស់ហើយ ។
ជាមួយគ្នាតុលាការបានបង្គាប់ឲ្យតំណាងអ្នកភូមិ៦រូបចូលខ្លួន ដើម្បីសាកសួរតាមបណ្ដឹងបរិហាកេរ្ដិ៍ របស់អតីតមេដឹកនាំរបស់ពួកគេ ។ ដោយក្នុងនោះអ្នកភូមិ៣នាក់ឲ្យចូលព្រឹកនេះ និង ៣នាក់ទៀត កំណត់ឲ្យចូលខ្លួនពេលល្ងាច ។
នៅចំពោះមុខការតស៊ូដ៏រ៉ាំរ៉ៃ ជុំវិញសំណុំរឿងដីធ្លីរបស់ពួកគេ ម្ដងហើយម្ដងទៀត ក្រុមអ្នកភូមិបឹងកក់ ត្រូវរងការបំបែកបំបាកផ្ទៃក្នុង ដែលសំដៅឲ្យការតវ៉ារបស់ពួកគេចុះខ្សោយ ។ នេះត្រូវបានគេហៅថា ជាយុទ្ធសាសាស្រ្តបំបែកបំបាក់ដើម្បីគ្រប់គ្រង ឬ បន្លាមុត យកបន្លាជួស ដែលជាញយដងរដ្ឋាភិបាលតែងតែប្រើប្រាស យុទ្ធសាស្រ្តទាំងនេះដើម្បីបំផ្លាញក្រុមអ្នកតវ៉ា និង គណបក្សនយោបាយ ៕

No comments:
Post a Comment