Thursday, May 3, 2012

សហ​គមន៍​បឹង​កក់​ឡើង​មក​ ទាម​ទារ​យុត្តិ​ធម៌ ​នៅ​តុលា​ការ​ដំបូង​ក្រុង​ភ្នំពេញ ​

សហគមន៍​​បឹង​​កក់​​​ជាង​​១០០​នាក់ ​បាន​ចាប់​ផ្ដើម​​តស៊ូ​ជាថ្មី​ម្ដង​ទៀត ​ហើយ​នៅ​ថ្ងៃ​​សុក្រ​​​នេះ​នៅ​ខាង​មុ​ខ​តុលា​ការ​ដំបូង​ក្រុង​ភ្នំពេញ​ ដោយ​ទាមទារ​រក​យុត្តិធម៌​ អោយ​​តំណាង​​​របស់​​​ខ្លួន ​​ដែល​​រង​​ការ​​ចោទ​​ថា​​បាន​​បរិហារ​​កេរ្តិ៍​​មន្ត្រី​សា​ធារណៈ​​ ។​
បើ​​តាម​ប្រភព​ព័ត៌​មាន ​ពីអ្នក​រាយការណ៍​ របស់​សំឡេង​ប្រជា​ធិប​តេយ្យ ​កញ្ញា​ ថុល ​ស្រី​លក្ខណ៍​ បាន​អោយ​​​ដឹង​​ថា ​ប្រជា​សហ​គមន៍​បឹង​កក់​ទាំង​នោះ​ បាន​និយាយ​ដូច​គ្នា​​ថា ​បើ​តុ​លា​​ការ មិន​ព្រម​បោះ​​បង់​ចោល​​ការ​ចោទ​ប្រកាន់​មក​លើ​តំណាង​​របស់​ពួក​គេ​​ចំនួន​៥​នាក់​​​ដែល​អាជ្ញា​ធរ​​ ប្ដឹង​ថា​បាន​បរិហារកេរ្តិ៍​ទេ​នោះ ​ពួក​គាត់​នឹង​នៅ​ក្រាញ​ននៀល​ នៅ​​ខាង​​​មុខ​​តុលា​ការ​​ជា​​រ​ហូត​​ បើ​ទោះ​ជា​តុលា​ការ​បាន ​លើក​ការ​សាក​​សួរ​​នៅ​ថ្ងៃ​​ក៏​​ដោយ​​នោះ​​។
កញ្ញា​ ថុល ​ស្រីលក្ខណ៍​ ដែល​ទៅ​ចុះ​​យក​ព័ត៌​មាន​ដល់​ទី​នោះ​ អោយ​ដឹង​ថា​ទៀត​ថា​ឥឡូវ​​នេះ ​ពួក​គាត់​ចាប់​ផ្ដើម​រៀប​ចំ​ជា​យុទ្ធ​សាស្រ្ត ដ៏​គន្លឹះ​​មួយ​យក​រូបទីង​មោង​ ដាក់​​ច្រវ៉ាក់ ​ ​អ្នក​ខ្លះ​អុជ​ធូប​ ទៀន​ និង​ខ្លះ​ទៀត​ ស្រែ​ក​ដាក់​មេក្រូ ​ទាមទារ​ យុត្តិធម៌​ ខណៈ​​កង​កំលាំង​ នគរ​បាល​ ជា​ច្រើន​នាក់​ កំពុង​ប្រុង​ប្រៀប ​ដើម្បី​ចូលបង្ក្រាប ​​ប្រសិន​​បើ​​មាន​បទ​​បញ្ជា​​ពី​​ថ្នាក់​​លើ​ ៕

No comments:

Post a Comment