ភ្នំពេញ៖ នៅក្នុង
លិខិតផ្ញើជូនលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ឧសភា
លោក រ៉ុង ឈុន
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានជំរុញឲ្យសាលារាជធានី
ភ្នំពេញដោះស្រាយបញ្ហាបូរីកីឡាឲ្យបានលឿននិងសមស្របជូនពលរដ្ឋបូរី
កីឡា។
លោក រ៉ុង ឈុន បានកត់សម្គាល់ក្នុងលិខិតថាប្រជាពលរដ្ឋអ្នកបុរីកីឡារង់ចាំអស់ រយៈពេលជាច្រើនខែហើយ តែសាលារាជធានីភ្នំពេញនៅតែមិនបានផ្ដល់ដំណោះស្រាយជូនពួកគាត់ឡើយ។ លោក រ៉ុង ឈុមរម្លឹកថា ថ្មីៗនេះបន្ទាប់ពីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានដឹកនាំ ប្រជាពលរដ្ឋដង្ហែញត្តិដាក់ជូននាយករដ្ឋមន្ត្រី ដើម្បីសុំជួយអន្តរាគមន៍មកនោះ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១២ នាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រី បានផ្ញើលិខិតមួយច្បាប់ជូនឯកឧត្តមពិនិត្យឡើងវិញករណីអ្នកបុរីកីឡា។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចង់ឃើញដំណោះស្រាយដោយយុត្តិធម៌ ជូនប្រជាពល-រដ្ឋតាមកិច្ចសន្យារវាងតំណាងអ្នកបុរីកីឡា និងក្រុមហ៊ុនផានអ៊ីមិច នឹងសាងសង់អាគារចំនួន១០ ហើយដំណោះស្រាយនេះ មិនត្រូវអូសបន្លាយពេលវេលាបន្តទៅទៀតនោះទេ ពីព្រោះស្ថានភាពរបស់ប្រជាពលរដ្ឋ កំពុងប្រឈមនឹងការលំបាកយ៉ាងធ្ងន់ធ្ងរ ខាងផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ៕

No comments:
Post a Comment