ភ្នំពេញ:
គណៈកម្មាធិការប្រព្រឹត្តិកម្ម កាលពីថ្ងៃទី២៨
ខែឧសភា ឆ្នាំ២០១២ បានចេញសេចក្ដីថ្លែងការណ៍
ថ្កោលទោសចំពោះអំពើរំលោភសិទ្ធិមនុស្ស
ដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល
ក្នុងការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន
ប្រើអំពើហិង្សាបង្ក្រាបបាតុកម្មដោយសន្តិវិធី
បាញ់ប្រហារជីវិតមនុស្សក្រៅច្បាប់ មនុស្សមួយចំនួនរងរបួស
ហើយមួយចំនួនទៀតត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ
ដោយពុំមានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ
ព្រមទាំងស្វែងរកចាប់ខ្លួនបន្តលើតំណាងប្រជាពលរដ្ឋ
បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងរឹបអូសយកដីធ្លីប្រជាពលរដ្ឋ
ដោយមិនបានផ្ដល់នូវសំណងសមរម្យ។
នៅក្នុងសេចក្ដីថ្លែងការណ៍ បង្ហាញថា គណៈកម្មាធិការប្រព្រឹត្តិកម្ម បានកត់សម្គាល់ឃើញថា ការរំលោភសិទ្ធិមនុស្សដូចរៀបរាប់ខាងលើនេះ រាជរដ្ឋាភិបាលខកខានមិនបានស៊ើបអង្កេតឲ្យបានហ្មត់ចត់ និងយុត្តិធម៌ ដើម្បីផ្ដល់ការដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានពេញលេញទេ។ មួយវិញទៀត គណៈកម្មាធិការប្រព្រឹត្តិកម្ម មានការព្រួយបារម្ភជុំវិញបញ្ហាទំនាស់ដីធ្លី ដោយរាជរដ្ឋាភិបាលបានប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដើម្បីការពារប្រយោជន៍របស់ក្រុមហ៊ុន ជាជាងការពារប្រជាពលរដ្ឋ ហើយកងកម្លាំងប្រដាប់អាវុធទាំងអស់នោះ មិនបានអនុវត្តនីតិវិធីច្បាប់ជាធរមាន រីឯស្ថាប័នតុលាការ បានចោទប្រកាន់ និងសម្រេចផ្ដន្ទាទោស ដាក់គុកប្រជាពលរដ្ឋ ដោយមិនបានឈរលើមូលដ្ឋានច្បាប់ឡើយ ដូចជា ៖
១. កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនយ៉ាងប្រញាប់ប្រញាល់ ទៅលើតំណាងសហគមន៍បឹងកក់ ចំនួន ១៥នាក់ ដោយសារតែពួកគាត់ប្រើប្រាស់សិទ្ធិរបស់ខ្លួន ដើម្បីតវ៉ាទាមទារដីធ្លី ដែលត្រូវបានរឹបអូសយកដោយក្រុមហ៊ុន Shukaku Inc។
២. ការបាញ់សម្លាប់ទៅលើកុមារី ហេង ចន្ថា អាយុ ១៤ឆ្នាំ ដោយកងកម្លាំងប្រដាប់អាវុធចម្រុះ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ ក្នុងពេញបណ្ដេញប្រជាពលរដ្ឋចេញពីផ្ទះសម្បែង នៅក្នុងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដោយពុំមានការទទួលខុសត្រូវ និងមានការចាប់ខ្លួនមនុស្សចំនួន ៨នាក់ ដាក់ពន្ធនាគារ ចំណែកឯមនុស្សចំនួន ៥នាក់ ផ្សេងទៀត កំពុងតាមស្វែងរកចាប់ខ្លួន។ ទង្វើនេះ គឺជាការសម្លាប់មនុស្សក្រៅច្បាប់។
៣. លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ និងបរិដ្ឋាន ត្រូវបានបាញ់សម្លាប់ក្រៅច្បាប់ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ក្នុងសកម្មភាពដែលកងកម្លាំងប្រដាប់អាវុធ ទប់ស្កាត់មិនឲ្យលោកចូលយកព័ត៌មាននៅកន្លែងកាប់ឈើមួយកន្លែង នៅចំណុចវាលបី ភូមិកោះប៉ោ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ករណីនេះ មិនបានធ្វើការស៊ើបអង្កេតអំពើបាញ់ប្រហារ ដែលប្រព្រឹត្តឡើងដោយឃាតកឲ្យបានច្បាស់លាស់ទេ។
៤. កម្មការិនីចំនួន ៣នាក់ ទទួលរងការបាញ់ប្រហារពីមន្ត្រីរាជរដ្ឋាភិបាល បណ្ដាលឲ្យរងរបួសក្នុងសកម្មភាពបាញ់បង្ក្រាបបាតុកម្ម ដោយសន្ដិវិធីរបស់កម្មករ ក្នុងការទាមទារឲ្យមានការដោះស្រាយការរំលោភសិទ្ធិការងារ នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។ ករណីនេះ ជាអំពើហិង្សាដោយចេតនា តែតុលាការមិនបានស៊ើបអង្កេតករណីនេះឲ្យបានហ្មត់ចត់ និងត្រឹមត្រូវទេ បែរជាចោទប្រកាន់ជនប្រព្រឹត្តថា បង្កហេតុដោយអចេតនាទៅវិញ ហើយជនល្មើសនៅមិនទាន់បានចាប់ខ្លួននៅឡើយទេ។
៥. កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ កងកម្លាំងប្រដាប់អាវុធបានបាញ់ប្រហារ បង្ក្រាបទៅលើក្រុមប្រជាពលរដ្ឋ ដែលបានធ្វើបាតុកម្មទាមទារឲ្យមានការដោះស្រាយវិវាទដីធ្លី នៅស្រុកស្នួល ខេត្តក្រចេះ ជាមួយនឹងក្រុមហ៊ុន TTY Co, LTD បណ្ដាលឲ្យប្រជាពលរដ្ឋចំនួន ៤នាក់ រងរបួសជាទម្ងន់។ នេះបង្ហាញឲ្យឃើញអំពីវប្បធម៌បង្ក្រាបដោយហិង្សា របស់កងកម្លាំងប្រដាប់អាវុធ មកលើបាតុកម្មដោយសន្ដិវិធី ក្នុងប្រទេសកម្ពុជា។
សេចក្ដីថ្លែងការណ៍ដដែលនោះ បានលើកឡើងថា គណៈកម្មាធិការប្រព្រឹត្តិកម្ម សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា មេត្តាបញ្ឈប់ការប្រើអំពើហិង្សា ក្នុងការបង្ក្រាបបាតុកម្មតវ៉ាដោយសន្ដិវិធី និងធ្វើការស៊ើបអង្កេតករណីបាញ់ប្រហារក្រៅច្បាប់ ព្រមទាំងដោះលែងជាបន្ទាន់ចំពោះអ្នកភូមិបឹងកក់ចំនួន ១៥នាក់ និងអ្នកដែលត្រូវបានចាប់ឃុំខ្លួនដទៃទៀត ដោយសារបញ្ហាដីធ្លី។ សូមបញ្ឈប់ការតាមស្វែងរកចាប់ខ្លួនតំណាងប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងបញ្ហាដីធ្លី និងជំរុញឲ្យមានការចាប់ខ្លួនជនល្មើស ដែលបានបាញ់ប្រហារ និងបាញ់សម្លាប់ប្រជាពលរដ្ឋ មកធ្វើការផ្ដន្ទាទោសតាមច្បាប់ ដើម្បីលើកមុខមាត់ប្រទេស ដែលជាប្រធានដឹកនាំអាស៊ាន៕ K

No comments:
Post a Comment