(អត្ថបទចុះផ្សាយនៅថ្ងៃ 09-05-2012, 12:57 pm) |
ដោយ វិច្ឆិកា
អ្នករាយការការណ៍ពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោកស៊ូរិយ៉ា
ស៊ូបេឌីបានទៅមើលការរស់ នៅរបស់ពលរដ្ឋសហគមន៍បុរីកីឡាមួយចំនួនដែលរងគ្រោះដោយការបណ្តេញចេញដោយក្រុមហ៊ុនផាន
អ៊ីមិច។លោកស៊ូបេឌីសម្តែងការភ្ញាល់ផ្អើលនិងព្រួយបារម្ភនៅពេលបាន ឃើញ
ប្រជាពលរដ្ឋរស់នៅក្រោមជណ្តើរ។
អ្នករាយការការណ៍ពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោកស៊ូរិយ៉ា ស៊ូបេឌីបានទៅដល់សហគ មន៍បុរីកីឡាជាលើកទីមួយនៅព្រឹកថ្ងៃពុធទី៩ឧសភានៅក្នុងក្របខណ្ឌនៃបេសកម្មរបស់លោកនៅប្រទេសកម្ពុជា។
ប្រជាសហគមន៍បុរីកីឡាក្មេងចាស់ប្រុសស្រីបានយំរៀបរាប់ប្រាប់លោកស៊ូបេឌីតាមរយៈអ្នកបកប្រែអំពីការ លំបាករបស់ពួកគេ។ អ្នកខ្លះប្រាប់ថា ពួកគេកំពុងរស់នៅក្រោមជណ្តើរ អ្នកខ្លះប្រាប់ថាពួកគេសង់ខ្ទមក្បែរគំនរសម្រាម ហើយពេលខ្លះអ្នករស់នៅលើអគារបានចោលសំរាមចុះមកក្រោមក្បែរកន្លែងពួកគេរស់នៅ។
នៅចំពោះមុខប្រជាពលរដ្ឋដែលកំពុងទាមទាររកកន្លែងរស់នៅក្នុងសហគមន៍បុរីកីឡានេះ និងអ្នកកាសែតអ្នករាយការណ៍ពិសេសរបស់អគ្គលេខាធិការUNបានស្នើសុំនិយាយតែម្តង៖«បន្ទាប់ពីបានឃើញទិដ្ឋភាពនៃកា រ រស់នៅយ៉ាងនេះ ខ្ញុំមានការព្រួយបារម្ភជាខ្លាំង។ នេះមិនត្រឹមតែជាបញ្ហាសិទ្ធិមនុស្សតែមួយនោះទេ ប៉ុន្តែវាក៏ជាបញ្ហាសប្បុរសធម៌ផងដែរ។ ខ្ញុំបានតាមដានបញ្ហានេះជាយូរមកហើយ។ ទើបតែលើកនេះខ្ញុំមានឱកាសមកទីនេះ។ ខ្ញុំនឹងបន្តធ្វើការងារនេះទៀត ដោយលើកយកបញ្ហាទាំងនេះទៅជជែកជាមួយរដ្ឋាភិបាល។ ខ្ញុំនឹងអានញត្តិរបស់បងប្អូននៅថ្ងៃនេះតែម្តង»។
យោងតាមញ្ញត្តិដែលត្រូវបានប្រគល់អោយលោកស៊ូបេឌី នៅមានប្រជាពលរដ្ឋ១១៧គ្រួសារទៀតដែលមិន បានយល់ព្រមចាកចេញពីតំបន់បូរីកីឡា បើទោះជាមានការឈូសឆាយផ្ទះសំបែងរបស់ពួកគេក៏ដោយនោះ។ ញ្ញត្តិសរសេរបន្តថា៖«ក្នុងចំណោមពួកយើងមាន១១គ្រួសារនៅក្រោមជណ្តើរ ២៥គ្រួសាររស់នៅតាមរបង និងធ្វើខ្ទមលើគំនរសំរាម ៣២គ្រួសារដេកតាមសំយ៉ាបផ្សារ និងមានមួយចំនួនទៀតរស់នៅជាមួយបងប្អូន និងជួលផ្ទះនៅក្បែរតំបន់បូរីកីឡា។ ការរស់នៅរបស់យើងជួបការលំបាកខ្លាំងឡើងៗ ដោយមិនមានទឹកប្រើ ប្រាស់ មិនមានភ្លើងអគ្គិសនី និងមានក្លិនស្អុយ»។
ទោះយ៉ាងនេះក្តី ក្រុមប្រជាជនរងគ្រោះទាំងនេះបានសរសេរបញ្ជាក់ប្រាប់លោកស៊ូបេឌីថា ការស្នើសុំអន្តរាគ មន៍ពីអ្នករាយការណ៍ពិសេសនេះ គឺជាជំនួយបន្ថែមទៅលើលិខិតរបស់ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីចុះថ្ងៃទី៣ឧសភានេះ ដែលត្រូវបានផ្ញើទៅអោយអភិបាលរាជធានីភ្នំពេញ ក្នុងន័យបញ្ជាអោយដោះស្រាយបញ្ហាបូរីកីឡា និងតំបន់បឹងកក់៕

No comments:
Post a Comment